ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកជំងឺកូវីដ១៩បំប្លែងថ្មី (Delta) ចំនួន២៣ករណីលើអ្នកដំណើរចូលមកកម្ពុជា

ភ្នំពេញ: ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសរកឃើញវីរ៉ុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន២៣ករណីលើអ្នកដំណើរចូលមកកម្ពុជា យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ប្រទេសកម្ពុជាបានរកឃើញករណីឆ្លងវីរ៉ុសកូវីដ-១៩ ដែលបំប្លែងថ្មីប្រភេទ B. 1.617-2 (Delta) ចំនួន១២នាក់ និងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ចំនួន១១នាក់ ដែលជាអ្នកដំណើរវិលត្រឡប់មកពីប្រទេសថៃតាមច្រកព្រំដែនកម្ពុជា-ថៃ។

ក្រសួងសុខាភិបាលបានបន្តថាបានរកឃើញករណីឆ្លងវីរ៉ុសកូវីដ-១៩ ដែលបំប្លែងថ្មីប្រភេទ B. 1.617-2 (Delta) ចំនួន១នាក់ ដែលជាបុគ្គលិកសុខាភិបាលនៃខេត្តឧត្តរមានជ័យ។

តាមលទ្ធផលខាងលើ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមក្រើនរំលឹកហើយរំលឹកទៀត និងសូមអំពាវនាវដោយទទូចដល់សាធារណជន បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន កុំភ្លេចខ្លួនឲ្យសោះ ដោយត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅរបស់ខ្លួនឲ្យស្របតាមពាក្យស្លោកដែលថា «រៀនរស់នៅធម្មតាជាមួយវីរ៉ុសកូវីដ-១៩ តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩»។

ក្រសួងសុខាភិបាលបានបន្ថែមថានិងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍នៃបញ្ហាសុខភាពតាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួងសុខាភិបាល ww.odrohgkh ដែលគេហទំព័រនេះមានសម្ភារអប់រំសុខភាព ដែលអាចទាញយកមកមើលនិងប្រើប្រាស់បាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក