ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

៧ឆ្នាំក្រោយក្លាយជាដៃគូសន្ទនា SCO កម្ពុជាគ្រោងត្រូវដំឡើងទៅជាឋានៈអ្នកសង្កេតការណ៍

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន បានថ្លែងអំណរគុណលោក Zhang Ming អគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ចំពោះការសម្របសម្រួលរបស់លោកក្នុងការគាំទ្រការដាក់បេក្ខភាពរបស់កម្ពុជាជាអ្នកសង្កេតការណ៍ នៅអង្គការ SCO។ ជារឿងគួរឲ្យកត់សម្គាល់នោះ កម្ពុជាក៏គ្រោងត្រូវដំឡើងទៅជាឋានៈអ្នកសង្កេតការណ៍ ក្រោយបានក្លាយជាដៃគូសន្ទនា SCO កាលពី ៧ឆ្នាំមុន។

ការអរគុណនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ សម្តេចតេជោ ក៏បានគូសបញ្ជាក់ពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការទទួលយកនូវអនុសាសន៍នានារបស់ SCO និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដើម្បីសម្រេចបាននូវគោលដៅនេះ។

ក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសកម្ពុជា សម្តេចតេជោ និង លោកអគ្គលេខាធិការ Zhang Ming បានពិភាក្សាគ្នាយ៉ាងផុលផុសអំពីការដាក់បេក្ខភាពកម្ពុជាដើម្បីក្លាយជាអ្នកសង្កេតការណ៍ នៃអង្គការសហប្រតិបត្តិការសៀងហៃ បន្ទាប់ពីបានក្លាយជាដៃគូសន្ទនារបស់អង្គការនេះក្នុងឆ្នាំ២០១៥។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ចាប់តាំងពីបានក្លាយជាដៃគូសន្ទនារបស់ SCO ក្នុងឆ្នាំ ឮ២០១៥ កម្ពុជាបានរួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និង SCO ដោយបានលើកឡើងពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជានៅក្នុងអង្គការនានាក្នុងតំបន់ និងអន្តរជាតិ ក្នុងគោលបំណងពង្រឹងចំណង មិត្តភាព និងការរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខ។

ទន្ទឹមនឹងការសាទរចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ បន្ទាប់ពីដំណើរទស្សនកិច្ចលើកដំបូងរបស់លោក អគ្គលេខាធិការ Zhang Ming បានថ្លែងអំណរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានអញ្ជើញលោកចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់កម្ពុជាជា ប្រធានអាស៊ាន។

លោកអគ្គលេខាធិការ បានកោតសរសើរកម្ពុជាចំពោះការចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ ទំនាក់ទំនងរវាងអាស៊ាន និង SCO និងបានលើកឡើងពីដំណើរការផ្ទៃក្នុងរបស់ SCO ក្នុងការដំឡើងឋានៈពីដៃគូសន្ទនាទៅជាអ្នកសង្កេតការណ៍របស់ SCO និងបង្ហាញពីក្តីសង្ឃឹមថាកម្ពុជានឹងក្លាយជាអ្នកសង្កេតការណ៍នៃអង្គការសហប្រតិបត្តិការសៀងហៃ។ សម្តេចតេជោនាយករដ្ឋមន្តី និងលោកអគ្គលេខាធិការ បានពិភាក្សា និងប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និង SCO៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក