ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សេចក្តីព្រាងសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជានិងឡាវនឹងចុះហត្ថលេខានៅឆ្នាំ២០២៣

ភ្នំពេញ៖ បច្ចុប្បន្ននេះដំណើរការនៃការខណ្ឌសីមា និងបោះបង្គោលនៃខ្សែព្រំដែនរវាងកម្ពុជា និងឡាវសម្រេចបាន ៨៦ភាគរយ ហើយប្រទេសទាំងពីរនឹងចុះហត្ថលេខាលើសេចក្តីព្រាងសន្ធិសញ្ញាកំណត់ព្រំដែនរួមគ្នា ក្នុងអំឡុងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅវៀតណាមនៅឆ្នាំ២០២៣ ខាងមុខនេះ។

ភាគីទាំងពីរបានឯកភាពប្រគល់ភារកិច្ចឱ្យគណៈកម្មាធិការចម្រុះព្រំដែននៃប្រទេសទាំងពីរត្រូវរៀបចំ និងត្រូវបញ្ចប់សេចក្តីព្រាងសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា និងឡាវ ដើម្បីចុះហត្ថលេខារួមគ្នានៅឆ្នាំ២០២៣។

វឌ្ឍនភាពពាក់ព័ន្ធនឹងខ្សែព្រំដែនរវាងប្រទេសទាំងពីរ ត្រូវបានបង្ហាញឱ្យដឹងនៅក្នុងជំនួបទ្វេភាគីរវាងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីឡាវ លោក Phankham Viphavanh នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។

នាយករដ្ឋមន្ត្រីទាំងពីរ បានលើកទឹកចិត្តឲ្យអាជ្ញាធរពាក់ព័ន្ធថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋានរបស់ខ្លួន អនុវត្តភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ធានាបាននូវសន្តិភាព និងស្ថិរភាពនៅតាមតំបន់ព្រំដែនរវាងកម្ពុជា និងឡាវ និងប្រែក្លាយតំបន់នេះទៅជាតំបន់សន្តិភាពមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការ។

ទន្ទឹមនេះភាគីទាំងពីរបានលើកទឹកចិត្តឱ្យអាជ្ញាធរ ពាក់ព័ន្ធអនុវត្តឯកសារនានាដែលបានចុះហត្ថលេខារួចស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល។

ក្នុងជំនួបនោះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៥៦។

ជាមួយគ្នានេះថ្នាក់ដឹកនាំប្រទេសទាំងពីរក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មការចម្រុះកម្ពុជា ឡាវ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) ហើយនាយករដ្ឋមន្ត្រីប្រទេសទាំងពីរក៏បានរំលឹកជាថ្មីអំពីសារៈសំខាន់នៃការជំរុញទំនាក់ទំនងទ្វេភាគី ដើម្បីបង្កើនពាណិជ្ជកម្ម និងវិនិយោគ។

នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាបន្តជំរុញការផ្លាស់ប្តូរទស្សនកិច្ច និងជំនួបរវាងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាននៃប្រទេសទាំងពីរឲ្យបានទៀងទាត់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងឡាវ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក