ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជា-ហ្វីលីពីនជំរុញលើការនាំចេញអង្ករទៅប្រទេសហ្វីលីពីន

ភ្នំពេញ៖ កម្ពុជា និងហ្វីលីពីនបានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើការនាំចេញអង្ករទៅប្រទេសហ្វីលីពីន។ ការឯកភាពជំរុញវិស័យកសិកម្មនេះត្រូវបានធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាងប្រធានាធិបតីហ្វីលីពិន លោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr) និងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។

ប្រធានអាស៊ានឆ្នាំ២០២២ បានលើកឡើងថា ប្រទេសហ្វីលីពីនអាចដាក់ទុនវិនិយោគទុនចំនួន ១០០ភាគរយ លើម៉ាស៊ីនកិនស្រូវ ឡសម្ងួត និងឃ្លាំងសម្រាប់ប្រមូលទិញស្រូវដើម្បីសម្ងួត និងកិននាំចេញអង្ករទៅប្រទេសហ្វីលីពីន។

សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅប្រធានាធិបតីហ្វីលីពីនថា ក្រុមហ៊ុនហ្វីលីពីន ក៏អាចឱ្យកសិករកម្ពុជាដាំដុះនូវដំណាំស្រូវដែលជាតម្រូវការរបស់ប្រជាជនហ្វីលីពីន សម្រាប់នាំចេញទៅប្រទេសហ្វីលីពីន។

ក្រៅពីឯកភាពគ្នាក្នុងការជំរុញលើការនាំចេញអង្ករទៅហ្វីលីពីន ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ កសិកម្ម វិស័យព័ត៌មានវិទ្យា ឡូជីស្ទិក និងវិស័យការពារជាតិផងដែរ។

សូមបញ្ជាក់ថា គិតត្រឹមរយៈពេល១០ខែឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញអង្ករទៅទីផ្សារអន្តរជាតិចំនួនជាង ៥០ម៉ឺនតោន ដោយទទួលបានប្រាក់ចំណូលចំនួន ៣២៣.០៩លានដុល្លារ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក