ភ្នំពេញ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UNSG) លោក Antonio Guterres នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញមកដល់ប្រទេសកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ អង្គការសហប្រជាជាតិ និងកិច្ចប្រជុំពាក់ព័ន្ធនានា។
បើតាមសេចក្តីជូនដំណឹងរបស់អង្គការ UN ប្រចាំនៅកម្ពុជា ក្នុងដំណើរទស្សនកិច្ចដ៏សំខាន់នេះ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres នឹងផ្តោតលើរបៀបវារៈសំខាន់ៗមានដូចជា និន្នាការក្នុងតំបន់ និងពិភពលោក ភាពអាសន្ននៃអាកាសធាតុ និងស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា។
ក្នុងអំឡុងវត្តមាននៅកម្ពុជា លោកក៏នឹងទៅទស្សនកិច្ចនៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងផងដែរ។
បន្ទាប់ពីលោកបញ្ចប់ទស្សនកិច្ចនៅសារមន្ទីរនេះ លោកក៏នឹងថ្លែងសុន្ទរកថាជាមួយអ្នកសារព័ត៌មាន៕