ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រទេសទីម័រឡេស្តេត្រូវបានអនុញ្ញាតឲ្យក្លាយជាសមាជិកអាស៊ានទី១១

ភ្នំពេញ៖ ប្រទេសទីម័រឡេស្តេត្រូវបានអនុញ្ញាតឲ្យក្លាយជាសមាជិកអាស៊ានទី១១ ។ បើតាមការសេចក្តីថ្លែងការ របស់ប្រមុខដឹកនាំអាស៊ានចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ការសម្រេចនេះគឺធ្វើឡើងក្រោយ ពីប្រមុខដឹកនាំអាស៊ានបានបើកកិច្ចប្រជុំដោយពិចារណាលើលទ្ធផលនៃបេសកកម្មស្វែងរកការពិតរបស់សសរស្ដម្ភសហគមន៍សន្តិសុខ នយោបាយអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គមវប្បធម៌អាស៊ាន។

ប្រទេសទីម័រឡេស្តេ ត្រូវបានថ្នាក់ដឹកនាំអាស៊ានផ្ដល់ឋានៈជាប្រទេសសង្កេតការណ៍ដល់ទីម័រឡេស្ដ និង អនុញ្ញាតឱ្យទីម័រឡេស្ដេចូលរួមក្នុងកិច្ចប្រជុំអាស៊ាន រួមទាំងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ាន។

ជាពិសេសបង្កើតជាផែនទីបង្ហាញផ្លូវផ្អែកលើលក្ខណៈវិនិច្ឆ័យអព្យាក្រឹត្យ សម្រាប់ការចូល សមាជិក ពញសិទ្ធិរបស់ទីម័រឡេស្ត រួមទាំងផ្នែកលើសមិទ្ធផលសំខាន់នានា ដែលកំណត់ដោយរបាយការណ៍ន របសកកម្មស្វែងរកការពិតទាំង៣សសរស្តម្ភរបស់អាស៊ាន និងបានប្រគល់ភារកិច្ចជូនក្រុមប្រឹក្សាសម្រប សម្រួលអាស៊ានក្នុងការបង្កើតផែនទីបង្ហាញផ្លូវនេះ ហើយត្រូវជូនថ្នាក់ដឹកនាំអាស៊ានទាំងអស់ ក្នុងឱកាស កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។

គូសបញ្ជាក់ថា អាស៊ានត្រូវចាប់ផ្ដើមបង្កើតឡើងនៅទី០៨ ខែសីហា ឆ្នាំ១៩៦៧ ដោយគិតត្រឹមបច្ចុប្បន្ន មានសមាជិកអាស៊ានចំនួន ១១ប្រទេស ក្នុងនោះមានវៀតណាម ឡាវ ហ៊្វីលីពីន ថៃ ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ព្រុយណេ កម្ពុជា សិង្ហបុរី ម៉ាឡេស៊ី និងសមាជិកទី១១ គឺប្រទេសទីម័រឡេស្តេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក