ភ្នំពេញ៖ នៅថ្ងៃទី១១ វិច្ឆិកា ២០២២នេះកម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ-១៩ និងមានអ្នកជំងឺជាសះស្បើយ ២នាក់, ក្នុងនោះមិនមានករណីនាំចូលថ្មី និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសុក្រ ទី១១ វិច្ឆិកា ២០២២ ។
គិតត្រឹមសុក្រនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៧,៩៩៦នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៤,៩៤០នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២៣៥ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៦,១៧៧ករណី(ជាប្រភេទអូមីក្រុង) ៕