ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោ ហ៊ុន សែន៖ អាស៊ានត្រូវរួមគ្នាប្ដេជ្ញាចិត្តដើម្បីទទួលបានចីរភាព និងភាពធន់

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា ទោះបីការរាតត្បាតជំងឺកូវីដ-១៩ រយៈពេល ៣ឆ្នាំ អាស៊ានបានឈ្នះលើការគំរាមកំហែងជាសកល ប៉ុន្តែសេដ្ឋកិច្ចអាស៊ាន និងទូទាំងសកលលោកនៅតែមានភាពផុយស្រួយ និងបែកខ្ញែកគ្នានៅឡើយ ដែលទាមទារឱ្យអាស៊ានត្រូវរួមគ្នាសម្រេចបាននូវការកសាងសហគមន៍អាស៊ានប្រកបដោយសុខសន្តិភាព ទំនើបកម្ម ភាពធន់ គឺវាបរិយាបន្ន។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ បានលើកឡើងថា ថ្វីត្បិតមានបញ្ហាប្រឈមកន្លងមកអាស៊ានបានរៀបចំនូវកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស សហគមន៍សង្គម-វប្បធម៌អាស៊ាន សេដ្ឋកិច្ច ការពារជាតិ និងរដ្ឋមន្ត្រីផ្សេងទៀត ជាមួយនឹងលទ្ធផលគួរជាទីគាប់ចិត្ត។ សម្តេចបន្តថា ទាំងនេះបង្ហាញពីសាមគ្គីភាពទៅកាន់ពហុភាគីនិយម ភាពចាស់ទុំក្នុងទំនាក់ទំនងការទូតរបស់អាស៊ាន និងការប្តេជ្ញាចិត្តដើម្បីសន្តិភាព ស្ថិរភាព និងផ្នត់គំនិតមនុស្សធម៌សម្រាប់ប្រជាជនគ្រប់គ្នា ។

ប្រធានអាស៊ានបានលើកឡើងថា ខណៈពិភពលោកបានឆ្លងកាត់វិបត្តិកូវីដ-១៩ ជិត៣ឆ្នាំ អាស៊ាននៅតែសម្រេចបានជោគជ័យក្នុងការស្ដារឡើងវិញនូវសកម្មភាពសង្គម និងសេដ្ឋកិច្ច ដោយផ្អែកតាមការវាយតម្លៃ និងព្យាករណ៍របស់ការិយាល័យស្រាវជ្រាវសេដ្ឋកិច្ចអាស៊ានបូកបី (AMRO) កាលពីខែតុលា កន្លងទៅរដ្ឋសមាជិកអាស៊ាននីមួយៗនឹងទទួលបាននូវកំណើនសេដ្ឋកិច្ចវិជ្ជមានហើយតំបន់អាស៊ានទាំងមូល កំណើនអាចសម្រេចបានកំណើនក្នុងអត្រា ៥,៣ភាគរយ និង៤,៩ភាគរយ ក្នុងឆ្នាំ២០២២ និង២០២៣។ ការព្យាករនេះ ជាអត្រាខ្ពស់ ប្រៀបធៀបទៅនឹងតំបន់ផ្សេងទៀតនៃសកលលោក ។

តែយ៉ាងណានាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថា ស្ថានភាពសង្គម និងសេដ្ឋកិច្ចអាស៊ាន និងទូទាំងសកលលោក នៅមានភាពផុយស្រួយ និងបែកខ្ញែកគ្នានៅឡើយ ដែលអាស៊ានត្រូវរួមគ្នាប្រុងប្រយ័ត្ន និងរួមគ្នាដើម្បីសម្រេចបាននូវការកសាងសហគមន៍អាស៊ាន ប្រកបដោយសុខសន្តិភាព ទំនើបកម្ម ភាពធន់ និងបរិយាបន្ន។

សម្ដេចតេជោបានថ្លែងថា៖ «យើងធ្វើដំណើរទៅមុខ យើងមិនត្រូវភ្លេច ត្រូវនូវអតីតកាល និងគុណតម្លៃ ដែលយើងបានកសាង និងថែរក្សានោះទេ។ ខ្ញុំជឿជាក់ថា បាវចនារបស់យើង “អាស៊ាន ចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ និងសហគមន៍តែមួយ" នៅតែមានគុណតម្លៃពិតប្រាកនាពេលនេះ»។

សម្តេចបានលើកឡើងថា អាស៊ានត្រូវផ្តោតលើគោលបំណងរួមនៃការអភិវឌ្ឍរួមគ្នា ដើម្បីសន្តិភាព ស្ថិរភាព និងឧត្តមភាព។

នាយកមន្ត្រីកម្ពុជាបាននិយាយថា៖ «ទំនាក់ទំនងរបស់យើងទាំងអស់គ្នា មិនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែតាមរយៈការប្រឹងប្រែង ការប្ដេជ្ញាចិត្ត និងការព្យាយាមជាច្រើនឆ្នាំ។ យើងត្រូវថែរក្សានិងដឹងគុណដល់អ្វីៗដែលយើងបានកសាង។ ដូចជា រក្សាឯកភាព សាមគ្គីភាព និងមភាពរបស់យើង គឺជាអាទិភាពចម្បងបំផុត ដើម្បីធានាឱ្យតំបន់យើងមានចីរភាព និងភាពធន់ សម្រាប់ព្រឹត្តិការណ៍ដែល អាចកើតមាននាពេលអនាគត»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក