ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សេចក្ដីថ្លែងការណ៍នៃការបង្កើតអាស៊ានក្នុងខួប៥៥ឆ្នាំនឹងអនុម័តនៅថ្ងៃនេះ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាសេចក្ដីថ្លែងការណ៍នៃការបង្កើតអាស៊ានក្នុងខួប៥៥ឆ្នាំនឹងអនុម័តនៅថ្ងៃនេះ។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពីអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការស្វាគមចំពោះថ្នាក់ដឹកនាំប្រទេសជាសមាជិកអាស៊ាន និងដៃគូរទាំងអស់ដែលបានមកចូលរួមកិច្ចប្រជុំនៅកម្ពុជាពេលនេះ។ សម្ដេចតេជោបន្ថែមថា ឆ្នាំនេះជាឆ្នាំដែលអាស៊ានប្រារព្ធខួប ៥៥ឆ្នាំនៃការបង្កើតសមាគមរហូតមកដល់បច្ចុប្បន្ន ហើយដើម្បីអបអរនួវសមិទ្ធផលជាប្រវត្តិសាស្ត្រនេះ អាស៊ាននឹងដាក់ចេញនូវសេចក្ដីថ្លែងការណ៍របស់ថ្នាក់ដឹកនាំស្ដីពីខួបលើកទី៥៥ នៃការបង្កើតអាស៊ាន ដែលនឹងត្រូវបានបំពេញដោយសេចក្ដីថ្លែងការណ៍ ២ទៀតគឺ សេចក្ដីថ្លែងការចក្ខុវិស័យរបស់ថ្នាក់ដឹកនាំអាស៊ានស្ដីពី «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» និងសេចក្ដីងថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ានស្ដីពីរបៀបវារៈនៃការតភ្ជាប់អាស៊ានក្រោយឆ្នាំ២០២៥។

សម្ដេចតេជោបន្ថែមថា មគ្គុទេសក៏គោលនយោបាយទាំងនេះ បានបង្ហាញពីអំពីការតាំងចិត្តក្នុងការកសាងអនាគតអាស៊ានទៅជាសមាគមន៍ដែលមានឯកភាព បរិយាបន្ន ភាពធន់ និងនីតិរដ្ឋ ដែលជាពោរពេញដោយកាលានុវត្តភាព ដែលប្រជាជនអាចមានការតភា្ជប់ គ្នាយ៉ាងរលូន ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយសមធម៌ បរិស្ថានសុខភាពល្អ និងការគាំពារសង្គមប្រកបដោយសមធម៌ និងជាសហគមន៍ ដើរតួជាស្នូលសម្រាប់និម្មាបនកម្មតំបន់ ដែលប្រែប្រួលយ៉ាង ឆាប់រហ័ស និងក្នុងការពង្រឹងទំនាក់ទំនងជាមួយដៃគូខាងក្រៅ ដោយផ្អែកលើទំនុកចិត្ត និងការគោរពគ្នាទៅវិញទៅមក ដើម្បីសន្តិភាព សន្តិសុខ និងកំណើនប្រកបដោយចីរភាពក្នុងតំបន់ ក៏ដូចជាសកលលោក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក