ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាស៊ានចង់ឃើញសន្តិភាព និងស្ថិរភាពនៅអ៊ុយក្រែន ក្រោយការចូល TAC

ភ្នំពេញ៖ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន លោក គង់ ភោគ បានលើកឡើងថា អាស៊ានចង់ឃើញសន្តិភាព និងស្ថិរភាពកើតឡើងនៅអ៊ុយក្រែន ខណៈសង្គ្រាមបន្តអូសបន្លាយជិត៩ខែដែលជះឥទ្ធិពលអវិជ្ជមានជាច្រើនមកដល់ពិភពលោកទាំងមូលរាប់ចាប់ទាំងពីបញ្ហាសន្តិសុខស្បៀង និងថាមពលជាដើម។

ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មាននាល្ងាចថ្ងៃទី១០ ខែវិច្ឆិកា លោក គង់ ភោគ បានលើកឡើងពីសារសំខាន់នៃវត្តមានសន្តិភាព និងស្ថិរភាព ដែលជាគ្រឹះក្នុងការកសាងតំបន់អាស៊ាន ហើយលោកថា អាស៊ានក៏ចង់ឃើញសន្តិភាព និងស្ថិរភាពកើតឡើងដូចគ្នាក្នុងតំបន់អ៊ុយក្រែន។

បន្ថែមពីលើនេះ លោក គង់ ភោគ បញ្ជាក់ទៀតថា អាស៊ានក៏ត្រៀមខ្លួនរួចជាស្រេច ក្នុងករណីដែលភាគីពាក់ព័ន្ធមើលឃើញពីតួនាទីអាស៊ាន ហើយចង់ឲ្យអាស៊ានជួយសម្របសម្រួល ជាពិសេសកម្ពុជាក្នុងនាមជាប្រធានអាស៊ានតែម្ដង។

អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ានរូបនេះក៏បានកត់សម្គាល់ដែរថា កិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា ក៏អាចជាឱកាសល្អសម្រាប់ជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសរុស្ស៉ី និងអ៊ុយក្រែនផងដែរ ហើយកម្ពុជាក៏ត្រៀមខ្លួនជាស្រេច ដើម្បីសម្របសម្រួល បើមានសំណើណាមួយ។

សូមបញ្ជាក់ថា លោក ឌីមីទ្រូ គូឡេបា (Dmytro Kuleba) រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបានមកដល់កម្ពុជាកាលពីល្ងាចថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ដោយបានចុះហត្ថលេខាលើលិខិតតុបករណ៍នៃការចូលក្នុងសមាជិកសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា។ នេះជាជំហានផ្លូវការឆ្ពោះទៅក្លាយជាដៃគូខាងក្រៅរបស់អាស៊ាន៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក