ភ្នំពេញ៖ ប្រទេសអ៊ុយក្រែនបានក្លាយជាសមាជិកសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ហើយបន្ទាប់ពីបានចុះហត្ថលេខាលើកសន្ធិសញ្ញាមិត្តភាពនេះនៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
ការចុះហេត្ថលេខាលើលិខិតតុបករណ៍នៃការចូលក្នុងសមាជិកសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍របស់ប្រទេសអ៊ុយក្រែននៅថ្ងៃនេះ អ៊ុយក្រែននឹងក្លាយជាសមាជិកទី៥០។
ក្នុងនាមកម្ពុជាជាប្រធានអាស៊ានឆ្នាំនេះ កម្ពុជាមានដៃគូសរុបចំនួន៧ហើយដែលបានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។
រដ្ឋលេខាធិការក្រសួងការបរទេសលោក គង់ ភោគ បានបញ្ជាក់ថា៖ «នេះជាសមទ្ធិភាពដ៏ធំមួយសម្រាប់កម្ពុជា ក្នុងរយៈពេលមួយឆ្នាំដែលកម្ពុជាទទួលបានដៃគូរហូតដល់៧ ដែលបានចូលក្នុងសន្ធិសញ្ញាមួយនេះ ដោយចូលជាសមាជិកសន្ធិសញ្ញាមិត្តភាពមួយនេះមិនសូវកើតមានឡើងជាញឹកញាប់ទេ ហើយនេះជាមោទកភាពមួយសម្រាប់យើងទាំងអស់គ្នាដែលអាចបង្កើនភាពជាដៃគូ ដូចជាទាក់ទាញចំណាប់អារម្មណ៍ និងគាំទ្រពីប្រទេសមកពីក្រៅតំបន់»៕