ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

អគ្គលេខាធិការអង្គការ UN នឹងមកទស្សនកិច្ចនៅកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាននិង UN លើកទី១២

ភ្នំពេញ៖ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ (UNSG) លោក Antonio Guterres នឹងមកទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ អង្គការសហប្រជាជាតិលើកទី១២ និងព្រឹត្តិការណ៍ពាក់ព័ន្ធនានា។

បើតាមសេចក្តីជូនដំណឹងរបស់អង្គការ UN ប្រចាំនៅកម្ពុជាក្នុងដំណើរទស្សនកិច្ចដ៏សំខាន់នេះ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres នឹងផ្តោតលើរបៀបវារៈសំខាន់ៗមានដូចជា និន្នាការក្នុងតំបន់ និងពិភពលោក ភាពអាសន្ននៃអាកាសធាតុ និងស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា។

ក្នុងអំឡុងវត្តមាននៅកម្ពុជា លោកក៏នឹងទៅទស្សនកិច្ចនៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងផងដែរ។

បន្ទាប់ពីលោកបញ្ចប់ទស្សនកិច្ចនៅសារមន្ទីរនេះ លោកក៏នឹងថ្លែងសុន្ទរកថាជាមួយអ្នកសារព័ត៌មាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក