លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ |

កម្ពុជា-ចិន ចុះហេត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌលើគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CREC) បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងក្របខណ្ឌលើគម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងបាវិតនាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ គឺឈានដល់ការចរចាបញ្ចប់កិច្ចព្រមព្រៀងសម្បទានដើម្បីសម្រេចគម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងបាវិតនៅឆ្នាំ២០២៣ ខាងមុខនេះ ហើយគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧។

បើតាមលោករដ្ឋមន្ត្រីក្រសួងសាធារការ ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅក្រុងបាវិតមានចម្ងាយ ១៣៨គីឡូម៉ែត្រ អមទាំងមានស្ពានឆ្លងទន្លេមេគង្គដ៏វែងមួយដែលមានប្រវែង ៥គីឡូម៉ែត្រ។

លោក ស៊ុន ចាន់ថុល បញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងបាវិតនេះគ្រោងចំណាយថវិកាសាងសង់ចំនួន ១៦៣៨លានដុល្លារអាមេរិក។

លោកគូសបញ្ជាក់ថា ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងបាវិតនេះនឹងសាងសង់ឡើងដោយតភា្ជប់ពីផ្លូវល្បឿនលឿនទីក្រុងហូជីមិញមកផ្លូវល្បឿនលឿនក្រុងបាវិត ពោលតភ្ជាប់ពីផ្លូវជាតិលេខ២២ត្រង់បង្គោលគីឡូម៉ែត្រលេខ១៦៤។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា ផ្លូវល្បឿនលឿនទី២នេះ គឺជាផ្លូវអាស៊ានលខ១ ដែលមានសារសំខាន់ក្នុងការតភ្ជាប់ពីប្រទេសភូមា វៀតណាម ចិន និងថៃ ជាពិសេសជាផ្លូវតភ្ជាប់ទំនាក់ទំនងផ្នែកពាណិជ្ជកម្ម និងផ្នែកដឹកជញ្ជូន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក