ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជា-ថៃ ជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យបាន ១ម៉ឺន៥ពាន់លានដុល្លារអាមេរិក

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចារ បានឯកភាពគ្នាចំនួន៨ចំណុចដែលក្នុងនោះទាក់ទងកិច្ចសហប្រតិបត្តិការណ៍រវាងប្រទេសទាំងពីរ និងពាណិជ្ជកម្ម ក្នុងនោះប្រមុខរាជរដ្ឋាភិបាលទាំងពីរបានព្រមព្រៀងគ្នាធ្វើយ៉ាងណាជំរុញធ្វើពាណិជ្ជកម្មឱ្យបានកើនដល់ ១ម៉ឺន៥ពាន់លានដុល្លារអាមេរិក។

ថ្លែងក្នុងជំនួបនៅវិមានសន្ដិភាព ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន និងលោក ប្រាយុទ្ធ បានឯកភាពគ្នាលើបន្តសហការគ្នាជំរុញតួនាទីស្នូលនៃអាស៊ាន ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ជំរុញបន្តកិច្ចសហប្រតិបត្តិការណ៍ទេសចរណ៍ ជំរុញបន្តកិច្ចសហប្រតិបត្តិការលើពាណិជ្ជកម្មជាពិសេសលើវិស័យកសិកម្ម ជំរុញបន្តកិច្ចសហប្រតិបត្តិការលើវិស័យសន្ដិសុខតាមព្រំដែន ជំរុញបន្តកិច្ចសហប្រតិបត្តិការលើការប្រែប្រួលអាកាសធាតុ និងសំណល់ក្នុងសមុទ្ទ ជំរុញការតភ្ជាប់ផ្លូវគមនាគមន៍រវាងប្រទេសទាំងពីរ និងជំរុញការដោះមីនតាមទីតាំងរួមរវាងប្រទេសទាំងពីរ។

ជំនួយការនាយករដ្ឋមន្ត្រីលោក អ៊ាង សុផល្លែត បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ «ការជំរុញធ្វើសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មតាមរយៈការស្វែងរកការធ្វើពាណិជ្ជកម្មលើវិស័យផ្សេងទៀតជាពិសេសលើវិស័យកសិកម្មដើម្បីបង្កើនទំហំពាណិជ្ជកម្មប្រទេសទាំងពីរឱ្យបានដល់ ១៥ពាន់លានដុល្លារសហរដ្ឋអាមេរិក»។

ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា-ថៃ ឆ្នាំ២០២១ សម្រេចបានទឹកជិត៨ពាន់លានដុល្លារ កើនឡើង១០% បើធៀបនឹងឆ្នាំ២០២០ ក្នុងនោះការនាំចេញពីកម្ពុជាទៅថៃ ក្នុងឆ្នាំ២០២១ ក្នុងទំហំទឹកប្រាក់ ៨៩៤លានដុល្លារអាមេរិក បានធ្លាក់ចុះ ២២% បើធៀបនឹងឆ្នាំ២០២០ ដែលមានតម្លៃទឹកប្រាក់ ១.១៥ពាន់លានដុល្លារអាមេរិក។ ចំណែកការនាំចូលពីថៃ បានកើនឡើង១៦% ពីទឹកប្រាក់ ៦,១ពាន់លានដុល្លារ ក្នុងឆ្នាំ២០២០ ដល់ ៧,១ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២១៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក