កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

ភ្ញៀវទេសចរណ៍ជិត៥០ម៉ឺននាក់ទៅលេងខេត្តព្រះសីហនុក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

ព្រះសីហនុ៖ ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្តគ្រឹស្នា បានឲ្យដឹងថា ភ្ញៀវទេសចរជិត ៥០ម៉ឺននាក់ទៅលេងកម្សាន្តនៅខេត្តព្រះសីហនុ ក្នុងឱកាស ក្នុងឱកាសព្រះរាជ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុកសំពះព្រះខែ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ គឺកើនឡើង ៣៤៤,៥៥% ធៀបនឹងឆ្នាំ២០២១។

លោកបានបញ្ជាក់ថាភ្ញៀវទេសចរផ្ទៃក្នុងសរុបចំនួន ៤៩៤ ៩១៩នាក់ កើនឡើង ៣៤៤,៥៥% ក្នុងនោះ មានភ្ញៀវជាតិ ៤៨៨ ៦០៨នាក់ កើនឡើង ៣៦៣,៦២% និងភ្ញៀវបរទេស ៦ ៣១១នាក់ កើនឡើង ៦,៣៩%។

ដោយឡែកមានភ្ញៀវចូលតាមព្រលានយន្ត ហោះ ៦ជើង ស្មើនឹងភ្ញៀវសរុប ២៤៩នាក់កើនឡើង៥០០% ជាតិ ១៦នាក់ កើនឡើង ២២០% និងអន្តរជាតិ ២៣៣នាក់ កើនឡើង ៣ ២២៨,៥៧% (ឆ្នាំ២០២១ មានជើងហោះហើរ ១ជើង មានភ្ញៀវសរុប ១២នាក់ ជាតិ ៥នាក់ អន្តរជាតិ ១២នាក់)។

ចំណែកភ្ញៀវទេសចរទៅកម្សាន្តតាម កោះនានាមានភ្ញៀវសរុប ២ ៧៨០នាក់ កើនឡើង ១,៤៦% ក្នុងនោះភ្ញៀវជាតិ ១ ៩៤៨នាក់ ថយចុះ ២០,៦៨% និងភ្ញៀវបរទេស ៨៣២នាក់ កើនឡើង ១៩២,៩៦% ។

រីឯភ្ញៀវទៅកម្សាន្តតាមបណ្តាឆ្នេរនិង រមណីយដ្ឋាននានាមាន ភ្ញៀវសរុប ៤៩១ ៨៩០នាក់ កើនឡើង ៣៥៣,០៧% ក្នុងនោះភ្ញៀវជាតិ ៤៨៦ ៦៤៤នាក់ កើនឡើង ៣៧២,៧៩% ហើយនិងភ្ញៀវបរទេស ៥ ២៤៦នាក់ ថយចុះ ៦,៩៥%៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក