ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោ ហ៊ុន សែន៖ ទោះបីរវល់ការងារប្រទេសជាតិ ក៏ពុកមិនដែលភ្លេចកូនកំសត់ឡើយ

ភ្នំពេញ៖ ខណៈមមាញឹកក្នុងនាមជាប្រធានអាស៊ាន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតសរសេរសាររំលឹកដល់វិញ្ញាណក្ខន្ធកូន ហ៊ុន កំសត់ ដែលបានទទួលមរណៈភាពអស់រយៈពេល ៤៦ឆ្នាំក្នុងរបបសម័យ ប៉ុល ពត។

សម្តេចបានសរសេររៀបរាប់ទាំងក្តីនឹករលឹកកូនថាទោះបីជាសម្តេចរវល់ការងារប្រទេសជាតិយ៉ាងណាក៏ដោយក៏សម្តេចមិនភ្លេចដល់កូនដែរ។

សម្តេចបានបន្តរៀបរាប់ថា៖ «រយៈពេល ៤៦ឆ្នាំជារយៈពេលដ៏វែងតែពុកនិងម៉ែមិនដែលភ្លេចនូវរឿងឈឺចាប់ដែលបានកើតឡើងសម្រាប់រូបកូនព្រមទាំងពុក និងម៉ែនាពេលនោះដែរ។ ទឹកភ្នែករាប់លានដំណក់របស់ពុកដែលហូរធ្លាក់មកវាតែងតែដាស់តឿនពុកឲ្យបន្តការខិតខំលុបបំបាត់ចោលនយោបាយជ្រុលនិយមគ្រប់ប្រភេទនិងពីគ្រប់ប្រភពឲ្យអស់ពីកម្ពុជា»។

សម្តេចតេជោ បានអំពាវនាវសូមកុំឲ្យមានរឿងអកុសលរបៀបនេះកើតឡើងចំពោះប្រជាជនកម្ពុជាសារជាថ្មីម្តងទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក