លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

ខួប៤៦ឆ្នាំនៃមរណៈភាពកូនប្រុសច្បងនាយករដ្ឋមន្ត្រី «ហ៊ុន កំសត់»

ភ្នំពេញ៖ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ គឺជាខួបទី៤៦ឆ្នាំនៃការស្លាប់យ៉ាងវេទនារបស់កូនច្បងនាយករដ្ឋមន្ត្រីកម្ពុជាក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ពោលនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៧៦។ នាយករដ្ឋមន្ត្រីបានដាក់ឈ្មោះកូនប្រុសច្បងនោះថា «ហ៊ុន កំសត់» ពីព្រោះទារកនោះកើតមកគ្មានឪពុកនៅក្បែរ ហើយថែមទាំងត្រូវបានគ្រូពេទ្យបីរបូតពីដៃធ្លាក់ត្រូវនឹងជ្រុងគ្រែបណ្តាលឱ្យទារកនោះបាក់ឆ្អឹងខ្នងស្លាប់តែម្តង ខណៈឪពុកធ្វើដំណើរពីភូមិកោះថ្មឃុំទន្លូង ទៅដល់មន្ទីរពេទ្យតំបន់ដែលតាំងនៅអតីតអនុវិទ្យាល័យស្រុកមេមត់។

ការស្លាប់ទារក ហ៊ុន កំសត់ បានធ្វើឱ្យសម្តេចតេជោ ហ៊ុន សែន និងភរិយាមានការឈឺចាប់យ៉ាងខ្លាំង។ ទោះបីរំលងហួសទៅអស់ជាច្រើនឆ្នាំក្តី តែលោកទាំងទ្វេនៅតែមានក្តីនឹករលឹកជាពន់ពេក។ ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ឋកូនលោកទាំងពីរបានរៀបចំនូវផ្នូររបស់កូន និងនិពន្ធបទចម្រៀង «អនិច្ចារកូនកំសត់ប្រវត្តិម្ដាយកម្ម», «ទំនួញកំសត់ប្រវត្តិវិទ្យាល័យ» និង «ព្រលឹងកំសត់»។

ប្រវតិ្តដ៏កំសត់របស់នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ស្នេហារវាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺផ្តើមចេញពីការផ្សំផ្គុំគ្នាដោយយុទ្ធជនជាច្រើននាក់។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតកាលពីមុន ជាគ្រូពេទ្យនៅមន្ទីរពេទ្យស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ហើយសម្តេចតេជោជាយុទ្ធជនចូលក្នុងចលនាតស៊ូរំដោះជាតិ។ ស្នេហារវាងសម្តេចតេជោ និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត គឺសម្តេចតេជោជាអ្នកផ្តើមមុនគេ ពោលគឺឃើញភ្លាមស្រឡាញ់ភ្លាមតែម្តង ទើបជំរុញឱ្យសម្តេចប្តេជ្ញាយកសម្តេចកិត្តិព្រឹទ្ធបណ្ឌិតធ្វើជាភរិយាទាលតែបាន។

សម្តេចតេជោ កាលពីមុនមានឈ្មោះដើមថា ហ៊ុន ណាល់ ហើយសម្តេចក៏បានប្តូរឈ្មោះមកជា ហ៊ុន សំរេច ហើយក៏ប្តូរមកម្តងទៀតជា ហ៊ុន សែន វិញដើម្បីលាក់អត្តសញ្ញាណពិតប្រាកដដើម្បីរត់ចូលព្រៃតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី» ក៏មានឈ្មោះដើមថា «ប៊ុន សាំងហ៊ាង»។ សម្តេចតេជោបានសារភាពស្នេហ៍ទៅអ្នកគ្រូពេទ្យរ៉ានី នៅខែសីហា ឆ្នាំ១៩៧៤។

នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥ យុទ្ធជន ហ៊ុន សែន បានរងរបួសធ្ងន់ធ្ងរដែលបណ្តាលឱ្យខ្វាក់ភ្នែកខាងឆ្វេង។ ក្រោយពីប្រជាពលរដ្ឋជាច្រើនត្រូវជម្លៀសចេញពីទីក្រុងភ្នំពេញក្នុងសម័យប៉ុល ពត។ គ្រូពេទ្យ រ៉ានី ក៏បានផ្លាស់ពីមន្ទីរពេទ្យស្រុកក្រូចឆ្មារមកជាប្រធានមន្ទីរពេទ្យស្រុកមួយទៀតនៅក្នុងឃុំឈូក ស្រុកក្រូចឆ្មា។ ជាមួយគ្នានេះ អង្គការភ្នែកម្ចាស់បានបង្គំឱ្យយុទ្ធជន ហ៊ុន សែន រៀបការជាមួយនារីផ្សេង ហើយគ្រូពេទ្យរ៉ានីក៏ត្រូវបានបង្គំឱ្យរៀបការជាមួយបុរសផ្សេងផងដែរ។ ទាំងយុទ្ធជន ហ៊ុន សែន និងគ្រូពេទ្យ រ៉ានី គឺសុទ្ធតែប្រកែក និងជំទាស់មិនរៀបការឡើយ។ យុទ្ធជន ហ៊ុន សែនក៏បានស្នើទៅអង្គការសុំរៀបការជាមួយគ្រូពេទ្យរ៉ានីម្តងទៀត។

នៅថ្ងៃទី០៥ ខែមករា ឆ្នាំ១៩៧៦ យុទ្ធជន ហ៊ុន សែន និងគ្រូពេទ្យ រ៉ានី ក៏បានរៀបការជាមួយគ្នា ដំណាលនឹងនារី និងយុទ្ធជនពិការចំនួន ១២គូទៀត។ ក្រោយរៀបការភ្លាម អង្គការក៏បានបំបែកភរិយាចេញយុទ្ធជន ហ៊ុន សែន រហូតរយៈពេល ២ខែ ទើបតែយុទ្ធជន ហ៊ុន សែន មានជំងឺភ្នែករើឡើងវិញ និងត្រូវវះកាត់យកគ្រាប់ភ្នែកចេញ ទើបបានជួប គ្រូពេទ្យ រ៉ានី ហើយក៏ទើបតែដឹងថាភរិយាមានផ្ទៃពោះផងដែរ។

នៅចុងខែតុលា ឆ្នាំ១៩៧៦ គ្រូពេទ្យរ៉ានី បានឆ្លងទន្លេ ខណៈយុទ្ធជន ហ៊ុន សែន មិននៅក្បែរដោយសារត្រូវប្រធានយោធារថ្មីតម្រូវឱ្យចុះត្រួតពិនិត្យតាមបណ្តោយខ្សែព្រំដែនកម្ពុជា-វៀតណាម និងការគូចម្លងផែនទី។ ដោយប្រធានយោធាថ្មីនោះបានបបួលយុទ្ធជន ហ៊ុន សែន ទៅស្រុក ពាមជីលាំង ដើម្បីពិភាក្សាជាមួយគណៈ ស្រុកពាមជីលាំង រកនារី១០០នាក់មករៀបការឱ្យយុទ្ធជនពិការនៅជំរំឆកនាគ ស្រុកដំបែរ។

នាព្រឹកថ្ងៃបន្ទាប់ យុទ្ធជន ហ៊ុន សែន បានធ្វើដំណើរចេញទៅជាមួយប្រធានយោធារូបនោះ ហើយក៏បានសុំប្រធានយោធាម្នាក់នោះឆ្លៀតចូលសុខទុក្ខភរិយាដែលទើបនឹងសម្រាលកូនរួចនៅមន្ទីរពេទ្យ។ ប៉ុន្តែពេលចូលដល់មន្ទីរពេទ្យជាអកុសលទារកនោះត្រូវបានស្លាប់ដោយសារតែគ្រូពេទ្យបីរបូតចេញពីដៃធ្លាក់ទៅលើជ្រុងគ្រែ ហើយធ្លាក់ទៅលើដី។ ក្រោយមកប្រធានយោធារូបនោះបានស្រែកហៅយុទ្ធជន ហ៊ុន សែន ឱ្យប្រញាប់ប្រញាលចាកចេញទៅ។

យុទ្ធជន ហ៊ុន សែន បានសុំប្រធានមន្ទីរពេទ្យឱ្យជួយរកចបកាប់ដើម្បីយកសាកសពកូនទៅកប់ ប៉ុន្តែស្រាប់តែប្រធានយោធារតំបន់ស្រែកពីមាត់ទ្វារមកថា មិនបាច់យកខ្មោចកូននេះទៅកប់ខ្លួនឯងទេ មានពេទ្យយកទៅកប់ហើយ ការងារអង្គការសំខាន់ជាងការងារបុគ្គល។ យុទ្ធជន ហ៊ុន សែន បានរៀបរាប់ទាំងកំហឹងថា៖ «ឮសំដីបែបនេះកំហឹងខ្ញុំក្តៅរោលពេញខ្លួនតែការអត់ធ្មត់គឺជារឿងចាំបាច់ ព្រោះការដឹកនាំការតស៊ូរំដោះប្រទេសពីពួកអង្គការ ទើបអស់មនុស្សបែបតិរច្ឆាននេះ»។

គ្រាបន្ទាប់មក យុទ្ធជន ហ៊ុន សែន បានត្រឹមតែសម្រក់ទឹកភ្នែក យកក្រមារុំសពទារកនោះទាំងក្តីឈឺចាប់ ហើយក៏បានស្នើឱ្យខាងមន្ទីរពេទ្យយកសពទារកនោះទៅកប់ អមជាមួយក្រដាសសរសេរថា «កំសត់» ដាក់ក្នុងកូនដប។ ជានាមជាឪពុក បានត្រឹមតែខឹង និងត្រូវទ្រាំអត់ធ្មត់ព្រោះការងារដែលត្រូវធ្វើ គឺរំដោះប្រជាជនកម្ពុជាទូទាំងប្រទេសចេញពីរបបឃោរឃៅនេះ។

ក្នុងអំឡុងចុងខែមករា ឆ្នាំ១៩៧៧ អ្នកគ្រូពេទ្យ រ៉ានី ក៏ចាប់ផ្តើមមានផ្ទៃពោះសារជាថ្មី ដែលជាកំណើត លោក ហ៊ុន ម៉ាណែត។ ការមានផ្ទៃពោះជាលើកទី២នេះ បានធ្វើឱ្យឪពុកមានការព្រួយបារម្ភយ៉ាងខ្លាំង ដូច្នេះក្នុងអំឡុងចុង ខែកុម្ភៈ ឆ្នាំ១៩៧៧ យុទ្ធជន ហ៊ុន សែន បាននាំភរិយាទៅពេទ្យយោធារតំបន់ដែលមានទីតាំងនៅ ភូមិសំរោង ឃុំដារ ស្រុកមេមត់ ដែលជាកន្លែងភរិយាធ្វើការវិញ ដោយបែកគ្នាលើកនេះ គឺជាបែកដោយយុទ្ធជន ហ៊ុន សែន ជាអ្នករៀបចំ តែបែកគ្នាលើកមុនគឺអង្គការជាអ្នកបំបែក។ យុទ្ធជន ហ៊ុន សែន បែកភរិយាលើកនេះគឺដើម្បីរៀបចំផែនការត្រៀមវាយកម្ទេចពួកប្រល័យពូជសាសន៍ ប៉ុល ពត។ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៧ ទារក ហ៊ុន ម៉ាណែត បានកើតមកដោយជីដូនជីតា ឪពុកធំ ម្តាយធំ ម្តាយមីង បងប្អូនជីដូនមួយរស់នៅជាមួយ នឹងជួយមើលថែទាំ។

រហូតដល់ថ្ងៃជ័យជំនះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលថ្ងៃដួលរលំនៃរបបប្រល័យពូជសាសន៌ ប៉ុល ពត និងជាថ្ងៃនៃការរស់ឡើងវិញរបស់ជាតិនិងប្រជាជនកម្ពុជា ទើបយុទ្ធជន ហ៊ុន សែនបានជួបភរិយាវិញនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៧៩ ពោលបែកគ្នារយៈពេល២ឆ្នាំទើបបានជួបជុំគ្រួសារវិញ។

ក្រោយទទួលបានជ័យជម្នះ ៧មករា យុទ្ធជន ហ៊ុន សែន ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា។ រដ្ឋមន្ត្រីការបរទេសកម្ពុជា (សម្តេចតេជោ ហ៊ុន សែន) បានមកជួបជុំភរិយា និងក្រុមគ្រួសារវិញ។ បន្ទាប់ពីបានជួបជុំគ្រួសាររយៈពេល ២ខែ ភរិយារបស់រដ្ឋមន្ត្រីការបរទេសក៏ចាប់ផ្តើមពពោះកូនម្នាក់ទៀត ប៉ុន្តែជាអកុសល ភរិយាក៏បានរលូតកូនដោយសារធ្វើកិច្ចការងារធ្ងន់ ពោលគឺការយួរទឹកពីក្រោមផ្ទះឡើងលើផ្ទះ ដោយរដ្ឋមន្ត្រីការបរទេសប្រញាប់ទៅធ្វើការ ដោយមិនបានដងទឹកពីក្រោមយកមកលើផ្ទះ ដោយភរិយាជាអ្នកធ្វើដោយខ្លួនឯង ពីព្រោះនៅសម័យនោះភ្នំពេញពុំមានទឹកម៉ាស៊ីនប្រើប្រាស់ឡើយ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក