ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីគូសបញ្ជាក់ពីសារៈសំខាន់នៃវិស័យឯកជនក្នុងការស្ដារសង្គមសេដ្ឋកិច្ចអាស៊ានឡើងវិញ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ក្នុងបរិការណ៍ដែលស្ថានភាពសង្គម-សេដ្ឋកិច្ចបានត្រឡប់ទៅរកប្រក្រតីភាពឡើងវិញវិស័យឯកជនមានតួនាទីកាន់តែសំខាន់ និងមិនអាចខ្វះបានក្នុងការចូលរួមជាមួយអាស៊ានឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីជំរុញកិច្ចអភិវឌ្ឍតំបន់ ប្រកបដោយបរិយាប័ន្ន ភាពធន់ និងចីរភាព។

ថ្លែងក្នុងកិច្ចប្រជុំកំពូលធុរៈកិច្ច និង វិនិយោគអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន ថាការជួយពីវិស័យឯកជនបានជួយដល់អាស៊ានក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ជាពិសេសការជំរុញការវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀត ក៏ដូចជាការទាញប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់អាស៊ាន ដែលមានស្រាប់ ជំរុញដល់ការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យាឌីជីថល ការស្រាវជ្រាវ អភិវឌ្ឍន៍ និងការលើកកម្ពស់នវានុវត្តន៍។ ការអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង និងចំណេះធ្វើការបណ្តុះបណ្តាលជំនាញឡើងវិញ (Re-skilling) និងការលើកកម្ពស់ជំនាញបន្ថែម (Upskilling)។ ការលើកកម្ពស់កិច្ចអភិវឌ្ឍប្រកបដោយភាតរភាពបរិស្ថាន និងការជំរុញឌីជីថលភាវូបនីយកម្ម ជាមួយនឹងការលើកកម្ពស់ការកាត់បន្ថយគម្លាតឌីជីថល បំពេញបន្ថែមនូវតម្រូវការផ្នែកហិរញ្ញវត្ថុសម្រាប់ការស្តារឡើងវិញនូវកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព។ល។

កិច្ចប្រជុំកំពូលធុរៈកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២ បានចាប់ផ្ដើមកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ និងបញ្ចប់នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ កិច្ចប្រជុំបានធ្វើការពិភាក្សាដោយផ្ដោតទៅលើបញ្ហាសង្គ្រាមអ៊ុយក្រែន។បញ្ហាកូវីដ-១៩ ការស្ដារឡើងវិញនៃសង្គមសេដ្ឋកិច្ចនិងជាពិសេសទាក់ទងជាមួយនឹងគុណប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានអ្នកចូលរួមពីបណ្ដាក្រុមហ៊ុនឯកជននិងមេដឹកនាំអាស៊ានមួយចំនួនផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក