ភ្នំពេញ៖ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងភរិយារបស់លោក បានដឹកនាំគណៈប្រតិភូមកដល់កម្ពុជានាល្ងាចថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា។
គូសបញ្ជាក់ថា កម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ចាប់ថ្ងៃទី០៨-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានថ្នាក់ដឹកនាំកំពូលៗជាច្រើនរូបមកចូលរួមកិច្ចប្រជុំនេះ។ ខណៈកិច្ចប្រជុំកំពូលមួយនេះនឹងត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជាប្រគល់ញញួរជាប្រធានអាស៊ានជូនប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ នៅឆ្នាំ២០២៣ ខាងមុខនេះ៕