ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីចិនចាប់ផ្ដើមដំណើរទស្សនកិច្ចនៅកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី លោក លី ឃឺឈាង បានចាប់ផ្ដើមដំណើរទស្សនកិច្ចផ្លូវការរបស់លោកនៅកម្ពុជាហើយនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២។ លោក លី បានធ្វើដំណើរមកដល់កម្ពុជាកាលពីយប់ថ្ងៃទី៨ ខែវិច្ឆិកា ម្សិលមិញ តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។

នារសៀលថ្ងៃទី៩ ខែវិច្ឆិកា នេះលោក លី ឃឺឈាង បានធ្វើដំណើរទៅដាក់កម្រងផ្កានៅវិមានឯករាជ្យ និងចូលទៅគោរពវិញ្ញាណក្ខន្តព្រះបរមរតនកោដ្ឋនៅរូបសំណាក់ព្រះអង្គផងដែរនៅរាជធានីភ្នំពេញ មុននឹងធ្វើដំណើរមកជួបនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាវិមានសន្ដិភាព។

នៅវិមានសន្ដិភាពលោក លី ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់សម្ដេចតេជោ ហ៊ុន សែន មុននឹងមានជំនួបផ្លូវការមួយនៅទីនោះ ខណៈកិច្ចព្រមព្រៀងជិត២០ អាចនឹងត្រូវចុះហត្ថលេខារវាងភាគីទាំងពីរផងដែរ។

ក្នុងដំណើរទស្សនកិច្ចលើកនេះសម្ដេចតេជោ ហ៊ុន សែន និងលោក លី ឃឺឈាង និងធ្វើជាអធិបតីរួមគ្នាក្នុងពីធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុ ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក