ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ដែលទាញកាំភ្លើងបាញ់ពលរដ្ឋខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ដែលទាញកំាភ្លើងបាញ់បណ្តាលឱ្យបុរសម្នាក់រងរបួស បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋក្នុងខណ្ឌពោធិ៍សែនជ័យកាលពីរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវលំ ស្របផ្លូវរថភ្លើង ក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

នៅមុនពេលកើតហេតុ ជនបង្កបានជិះឡានចាកចេញកន្លែងផឹកសុីនៅក្បែរផ្ទះទាំងស្រវឹង ដោយបានជិះកៀរពលរដ្ឋ។ លុះដល់ពលរដ្ឋសាកសួរនាំ អ្នកបើកបរនោះស្រាប់តែដកកំាភ្លើងខ្លីមួយដើម បាញ់ផ្ចុចដីប្រឡោះជើងចំនួន២គ្រាប់ នៅវេលាម៉ោង២រសៀល ថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២២នៅតាមផ្លូវលំ ស្របផ្លូវរថភ្លើង ក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បន្ទាប់មកជនបង្កបានបើកគេចទៅបាត់។ លុះដល់យប់ថ្ងៃកើតហេតុដដែល សមត្ថកិច្ចបានឃាត់ជនសង្ស័យ និងបក្ខពួកម្នាក់ទៀតផងដែរ ដល់ផ្ទះដែលស្ថិតនៅបុរីឈូកវ៉ា២ ភូមិតឹក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ រួមទាំងដកហូតបានអាវុធខ្លី និងរថយន្តម៉ាក Jeep។

តាមប្រភពបានឲ្យដឹងថា កន្លងមកគេធ្លាប់ឃើញជនបង្កធ្លាប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនម្តងរួចមកហើយពាក់ព័ន្ធនឹងការបាញ់សម្លាប់សង្សារស្លាប់ក្នុងរថយន្តនៅឆ្នាំ២០២០នៅខេត្តកំពង់ឆ្នាំង។ ក្រោយមកពលរដ្ឋបានឃើញថា ជនបង្កត្រូវបានអាជ្ញាធរឱ្យនៅក្រៅឃុំវិញ ដោយតែងតែសង្កេតឃើញថា ជនបង្កចេញចូលផឹកសុីនៅផ្ទះមួយកន្លែង ហើយពេលដែលស្រវឹងម្តងៗ តែងតែកាន់កាំភ្លើង ច្រងែងច្រងាងស្រែកឡូឡា គំរាមពលរដ្ឋក្នុងភូមិ ធ្វើឲ្យពលរដ្ឋភ័យខ្លាច។

បច្ចុប្បន្នជនបង្កត្រូវបានអាជ្ញាធរឃាត់ខ្លួន ដើម្បីបន្តការដោះស្រាយតាមនីតិវិធីច្បាប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក