ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អាមេរិកថានឹងឈរជាមួយពលរដ្ឋកម្ពុជាក្នុងដំណើរប្រជាធិបតេយ្យ និងឯករាជ្យ

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony J. Blinken បានជូនពរដល់ប្រជាជនកម្ពុជា ក្នុងឱកាសអបអរសាទរខួបលើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា។ ក្នុងឱកាសនេះផងដែរលោកលើកឡើងថាអាមេរិកនឹងឈរជាមួយពលរដ្ឋកម្ពុជាក្នុងដំណើរប្រជាធិបតេយ្យ និងឯករាជ្យ។

ក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី៨ ខែវិច្ឆិកា លោក Antony J. Blinken បានលើកឡើងថា៖ «ក្នុងនាមសហរដ្ឋអាមេរិក ខ្ញុំសូមគោរពជូនពរដល់ប្រជាជនកម្ពុជា ក្នុងឱកាសអបអរសាទរខួបលើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា។ សហរដ្ឋអាមេរិកសរសើរកម្ពុជាចំពោះការដឹកនាំអាស៊ានក្នុងអំឡុងឆ្នាំដ៏លំបាកមួយ។ យើងផ្តល់តម្លៃដល់កិច្ចសហប្រតិបត្តិការរបស់យើងជាមួយកម្ពុជាក្នុងការរួមគ្នាដោះស្រាយបញ្ហាកង្វល់ក្នុងតំបន់ និងពិភពលោក រួមទាំងវិបត្តិនៅក្នុងប្រទេសភូមា និងអ៊ុយក្រែនផងដែរ។ យើង នឹង បន្ត ឈរ ជាមួយ ប្រជាជន កម្ពុជា នៅពេល ពួកគេ បន្ត អនាគត កាន់តែ រីកចម្រើន ប្រជាធិបតេយ្យ និង ឯករាជ្យ»។

លោកបានអបអរសាទរដល់ប្រជាជនកម្ពុជាទាំងអស់ក្នុងថ្ងៃបុណ្យជាតិនេះ។

ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គឺជាខួបលើកទី៦៩ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកាដែលកម្ពុជាទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៦៩ឆ្នាំនៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។

ចាប់តាំងពីកម្ពុជាទទួលបានឯករាជ្យនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ រហូតដល់បច្ចុប្បន្ននេះ កម្ពុជាតែងតែងប្រារព្ធពិធីអបអរសាទរចំពោះជ័យជម្នះមួយនេះជារៀងរាល់ឆ្នាំ។ ជាមួយគ្នានេះ ក្រុមហ៊ុន Google ក៏បានចូលរួមអបអរសាទរទិវាបុណ្យឯករាជ្យជាតិផងដែរ តាមរយៈការប្តូរផ្ទាំងរូបភាពលើ Homepage ដោយបង្ហាញរូបទង់ជាតិកម្ពុជា និងអមដោយរូបវិមានឯករាជ្យផងដែរ។

ការប្រារព្ធពិធីបុណ្យឯករាជ្យជាតិនេះគឺធ្វើឡើងដើម្បីរំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក