លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមអបអរសាទរទិវាបុណ្យឯករាជ្យជាតិ លើកទី៦៩

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញអមដំណើរព្រះមហាក្សត្រចូលរួមទិវាឯករាជ្យជាតិ លើកទី៦៩ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានឯករាជ្យ ក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ព្រះរាជពិធីផ្លូវការនៃទិវាបុណ្យឯករាជ្យជាតិលើកទី៦៩នេះ ក៏មានការយាង និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីទូតនានា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន យុវតី សិស្សានុសិស្ស និងមហាជនយ៉ាងច្រើនកុះករ។

ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គឺជាខួបលើកទី៦៩ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកាដែលកម្ពុជាទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៦៩ឆ្នាំនៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។

ចាប់តាំងពីកម្ពុជាទទួលបានឯករាជ្យនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ រហូតដល់បច្ចុប្បន្ននេះ កម្ពុជាតែងតែងប្រារព្ធពិធីអបអរសាទរចំពោះជ័យជម្នះមួយនេះជារៀងរាល់ឆ្នាំ។ ជាមួយគ្នានេះ ក្រុមហ៊ុន Google ក៏បានចូលរួមអបអរសាទរទិវាបុណ្យឯករាជ្យជាតិផងដែរ តាមរយៈការប្តូរផ្ទាំងរូបភាពលើ Homepage ដោយបង្ហាញរូបទង់ជាតិកម្ពុជា និងអមដោយរូបវិមានឯករាជ្យផងដែរ។

ការប្រារព្ធពិធីបុណ្យឯករាជ្យជាតិនេះគឺធ្វើឡើងដើម្បីរំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក