ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីផ្ដាំទៅក្មេងពាលម្នាក់ឲ្យឈប់បោកប្រាស់ពលរដ្ឋទៀត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបន្តបកស្រាយសារជាថ្មីចំពោះអវត្តមានរបស់សម្ដេចកត្តិព្រឹទ្ធបណ្ឌិតក្នុងជំនួបជាមួយនឹងភរិយាមេដឹកនាំពិភពលោកដែលមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅក្នុងខែវិច្ឆិកានេះ។ ជាមួយគ្នានោះសម្ដេចក៏បានផ្ដាំទៅដោយមិនចំឈ្មោះដោយសម្ដេចថាគឺជាក្មេងពាលម្នាក់ដែលតែងតែប្រើវោហាសាស្ត្របោកប្រាស់។

សម្តេចតេជោ ហ៊ុន សែន បានផុសនៅលើ ហ្វេសបុកផេក របស់សម្ដេចនៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះថា៖ «តាំងពីចូលរួមអាស៊ាន១៩៩៩ មកភរិយាខ្ញុំមិនដែលខកខានក្នុងការចូលរួមប្រជុំអាស៊ានប្រចាំឆ្នាំជាមួយខ្ញុំឡើយ។ ពេលធ្វើប្រធានអាស៊ានឆ្នាំ២០០២ និងឆ្នាំ២០១២ ភរិយាខ្ញុំបានបំពេញកិច្ចការដ៍ល្អក្នុងនាមភរិយាប្រធានអាស៊ាន។ មិនត្រឹមតែអាស៊ានទេដែលភរិយាខ្ញុំចូលរួមអមដំណើរខ្ញុំគឺគ្រប់វេទិការអន្តរជាតិតែម្តងដែលភរិយានៅជាមួយខ្ញុំរហូតមានអង្គការសហប្រជាជាតិ ចលនាមិនចូលបក្សសម្ព័ន្ធ ត្បូង ត្បូង អាសុី អឺរ៉ុប។ល។»

សម្ដេចតេជោបន្ថែមថា៖ «សូម្បីតែការចរចារកសន្តិភាពរវាងភាគីកម្ពុជាក៍មានវត្តមានភរិយាទៅចូលរួមជាប់ជានិច្ចដែលគេអាចមើលឃើញក្នុងខ្សែភាពយន្តគេនិងឃើញភរិយាខ្ញុំឈរពីក្រោយខ្ញុំពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ារីសតាំងពីក្មេងពាលនៅស្រាតនៅឡើយ។ នៅមានទៀតភរិយាខ្ញុំនៅបានធ្វើសកម្មភាពដោយឡែផ្សេងទៀតនៅតាមទីកន្លែងនិងប្រធានបទខុសៗគ្នារាប់ទាំងទៅថ្លែងការនៅអង្គការសហប្រជាជាតិតាមការអញ្ជើញពីអគ្គលេខាធិការអង្គការសហប្រជាជាតិទៀតផង»។

សម្ដេចផ្តាំទៅថា៖ «ក្មេងពាលពីកំណើតឈប់បាន ឈប់ទៅរឿងបោកប្រាស់»។

កាលពីកន្លងទៅនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានសុំទោសទៅកាន់មេដឹកនាំពិភពលោកចំពោះអវត្តមានរបស់ សម្ដេចកត្តិព្រឹទ្ធបណ្ឌិតនៅក្នុងការប្រជុំនានាកន្លងមក និងកិច្ចប្រជុំកំពូលអាស៊ាននៅពេលខាងមុខគឺដោយសារតែសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតមានបញ្ហាសុខភាពទាក់ទងទៅនឹងឆ្អឹងខ្នង ដែលមិនអាចឱ្យសម្ដេចកត្តិព្រឹទ្ធបណ្ឌិតអង្គុយបានយូរបាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក