ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អ្នកចាត់ការក្រុមប៊ែលហ្សិក ព្រួយបារម្ភពីភាពស្រពិចស្រពិលរបស់កីឡាករ De Bryune និង Hazard

អាល្លឺម៉ង់៖ កីឡាករ Kevin de Bruyne និង Eden Hazard បានអវត្តមានពីការប្រមូលផ្តុំហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិប៊ែលហ្ស៊ិក ក្នុងការត្រៀមខ្លួនជួបជាមួយអ៉ីតាលីនៅក្នុងវគ្គ ៨ ក្រុមចុងក្រោយព្រឹត្តិការណ៍ Euro ២០២០។

 កីឡាករឆ្នើមទាំងពីរនាក់នេះត្រូវបានផ្លាស់ប្តូរចេញក្នុងការប្រកួតតែមួយ ពោលគឺអំឡុងការប្រកួតដែលប៊ែលហ្ស៊ិកយកឈ្នះក្រុមការពារតំណែងជើងឯកព័រទុយហ្កាល់ ១-០ វគ្គ ១៦ ក្រុមចុងក្រោយ Euro ២០២០ ហើយក៏មិនដឹងថាអាចលេងបានរឺអត់? ក្នុងជំនួបទល់នឹងអ៉ីតាលីនៅកីឡដ្ឋាន Allianz Arena ទីក្រុងមូនិចប្រទេសអាល្លឺម៉ង់ នាវេលាម៉ោង ២ទាបភ្លឺព្រឹកស្អែកនេះ។

កីឡាករឆ្នើមរបស់ក្លិប Manchester City នៃក្របខណ្ឌ English Premier League, Kevin de Bruyne មានបញ្ហាប៉ះទង្គិចកជើង ខណៈខ្សែបំរើប្រយុទ្ធរបស់ Real Madrid, Eden Hazard វិញ ត្រូវបានផ្លាស់ប្តូរចេញក្រោយរូបគេបង្ហាញអាការៈមិនសូវស្រួលនៃបញ្ហាសសៃពួររបស់ខ្លួន។

យ៉ាងណាក្តី អ្នកចាត់ការក្រុមជំរើសជាតិប៊ែលហ្ស៊ិកលោក Roberto Martinez នៅតែមានសង្ឃឹមថាកីឡាករទាំងពីរនឹងអាចចូលលេងបានពេលជួបក្រុមខ្លាំងអ៊ីតាលីយប់នេះ ដើម្បីប្រជែងកៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ EURO ឆ្នាំនេះ។

គួររំឮកថា មុនមកជួបគ្នានៅវគ្គ ៨ ក្រុមចុងក្រោយនេះ ប៊ែលហ្សិក បានយកឈ្នះក្រុមការពារជើងឯកព័រទុយហ្កាល់ ១-០ ដោយគ្រាប់បាល់របស់កីឡាករ Thorgan Hazard ខណៈអ៊ីតាលីមកក្រោយឈ្នះអូទ្រីស ២-១ ក្នុងម៉ោងបន្ថែម ១៥ នាទីពីរដង៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក