លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

អ្នកនាំពាក្យអាកាសចរស៊ីវិល ថាកម្ពុជាត្រៀមរួចរាល់សម្រាប់ទទួលការចុះចតយន្តហោះរបស់គណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលអាស៊ាន

ភ្នំពេញ៖ អ្នកនាំពាក្យអាកាសចរស៊ីវិល លោក ស៊ីន ចាន់សេរីវុត្ថា បានគូសបញ្ជាក់ថា កម្ពុជាបានត្រៀមរួចរាល់១០០ភាគរយហើយក្នុងការទទួលស្វាគមន៍ថ្នាក់ដឹកនាំ និងគណៈប្រតិភូចុះចតតាមជើងហោះហើរមកកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។

លោក ស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិល បានបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ គឺជាកិច្ចប្រជុំដ៏សំខាន់ដែលកម្ពុជាត្រូវតែរៀបចំឱ្យបានល្អ ដើម្បីទទួលគណៈប្រតិភូជុំវិញពិភពលោក ដោយសារតែក្នុងកិច្ចប្រជុំនេះ មានការចូលរួមពី ប្រធានាធិបតីសហរដ្ឋអាមេរិក នាយករដ្ឋមន្រ្តីចិន និងបណ្តាប្រទេសផ្សេងទៀត។

លោកបន្តថា ការរៀបចំដើម្បីទទួលគណៈប្រតិភូ ត្រូវបានរៀបចំឡើងតាំងពីខែតុលាដែលមកទល់ពេលនេះ សម្រេចផែនការស្ទើរតែ ១០០%ហើយ ដែលនៅសល់បន្ទាប់បន្សំបន្តិបម្ទួចទៀត តម្រូវឱ្យក្រុមការងារមានការរៀបចំបន្ថែម នៅក្នុងករណីយន្តហោះរបស់គណៈប្រតិភូពីបណ្តាប្រទេសមហាអំណាច មានការផ្លាស់ប្តូរជាយថាហេតុ ។

លោកបន្ថែមថា ក្នុងអំឡុងពេលនៃការរៀបចំទទួលគណៈប្រជុំពីបណ្តាប្រទេសនានានេះ អាចនឹងបណ្តាលឱ្យក្រុមហ៊ុនហោះហើរទាំងអស់ ទទួលរងផលប៉ះពាល់ខ្លះៗទៅដល់ការធ្វើពាណិជ្ជកម្មរបស់ខ្លួន ដោយសារតែក្នុងអំឡុងពេលនេះ ផ្លូវហោះហើរ និងចំណតយន្តហោះមួយចំនួនត្រូវបំរុងទុកសម្រាប់រៀបចំ ទទួលយន្តហោះគណៈប្រតិភូ។

ជាមួយគ្នានេះ អ្នកនាំពាក្យបន្តថាក្រុមការងារក៏បានស្នើឱ្យក្រុមហ៊ុនដែលមាន យន្តហោះចតប្រចាំថ្ងៃ យកទៅថតនៅព្រលានយន្តហោះខេត្តព្រះសីហនុ និងខេត្តសៀមរាប និងធ្វើការផ្លាស់ប្តូរកម្មវិធីហោះហើរ ប្រសិនបើជាន់ម៉ោងជាមួយការហោះហើរជាមួយគណៈប្រតិភូ។

លោកថ្លែងថា៖«យើងសូមអរគុណចំពោះភាគីពាក់ព័ន្ធទាំងអស់ដែលបានសហការក្នុងការរៀបចំពេលវេលា ក្នុងការមកដល់ និងការចាកចេញដំណើរ របស់ប្រទេសអាស៊ាន និងដៃគូរបស់អាស៊ាន»។

គូសបញ្ជាក់ថា អាកាសយន្តដ្ឋានអន្តរជាតិ ភ្នំពេញ អាចចតយន្តហោះបានប្រមាណ៣០គ្រឿង និងសម្រាប់ចំណតយន្តហោះធំៗ ប្រភេទកូត E អាចចតបាន ៨គ្រឿង ដែលជាចំណតសម្រាប់ទទួលគណៈប្រតិភូ។

អ្នកនាំពាក្យបានប្រាប់ឱ្យដឹងទៀតថាក្រុមកាងារបានខិតខំ បំពេញទៅតាមសំណើ និងពិធីការផ្លូវការរបស់រាជរដ្ឋាភិបាល ដោយបានពិនិត្យ និងលៃលកតាមលទ្ធភាពកែរតម្រូវចំណតយន្តហោះស្របតាមលក្ខខណ្ឌបច្ចេកទេស ដោយធានាបាននូវសុវត្ថិភាព និងសន្តិសុខ ក្នុងការទទួលបាននូវការ ចុះចត, ការចតចាំ និងការចេញដំណើររបស់យន្តហោះរបស់គណៈ ប្រតិភូជាន់ខ្ពស់ ក្នុងនោះ មានការហោះហើរជាជើងយន្ត ហោះពិសេសចំនួន១៥ និងតាមជើង យន្តហោះពាណិជ្ជកម្មចំនួន៧៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក