លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

ស្កុតលែនព្រួយបារម្ភ បន្ទាប់ពីរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីជាង ២,០០០នាក់ដែលមកពីទស្សនាបាល់ទាត់នៅប្រទេសអង់គ្លេស

ស្កុតលែន៖ ក្រសួងសុខាភិបាលស្កុតលែនបានឱ្យដឹងថា មានមនុស្សជាង ១ពាន់នាក់ ត្រូវបានរកឃើញឆ្លង Covid-19 បន្ទាប់ពីអ្នកទាំងនោះបានពាក់ព័ន្ធនឹង អ្នកគាំទ្រដែលទៅទស្សនាការប្រកួត Euro ២០២០ នៃជំនួប រវាងអង់គ្លេស និងស្កុតឡេន នៅកីឡដ្ឋាន Wembley របស់អង់គ្លេស។

ប្រភពដដែលនេះបានអោយដឹងថា មានករណីឆ្លងចំនួនជិត ២,០០០ករណី គឺជាមនុស្សដែលបានធ្វើដំណើរទៅទីក្រុងឡុងដ៍ ដើម្បីទស្សនាការប្រកួតរវាងអង់គ្លេស និងស្កុតឡេននៅកីឡដ្ឋាន Wembley កាលពីថ្ងៃទី១៨ ខែមិថុនាកន្លងទៅ ដែលក្នុងនោះមានអ្នកវិជ្ជមានចំនួន ៣៩៧នាក់ បានឱ្យដឹងថា ពួកគេបានចូលទៅទស្សនាការប្រកួតផ្ទាល់ក្នុងកីឡដ្ឋានតែម្តង។ ក្រៅពីនេះមានអ្នកគាំទ្រមួយចំនួនធំទៀតជួបជុំគ្នាអបអរ និងទស្សនាការប្រកួតតាមផ្ទាំងសំពត់សតាមភោជនីយដ្ឋាន និងបារនានា ខាងក្រៅកីឡដ្ឋាន។

គួរបញ្ជាក់ឱ្យដឹងថា អ្នកគាំទ្រស្កុតឡេនត្រូវបានគេអនុញ្ញាតឱ្យចូលទស្សនាផ្ទាល់នៅ Wembley ក្នុងការប្រកួតនោះតែចំនួន ២៦០០ នាក់ប៉ុណ្ណោះ ប៉ុន្តែជាក់ស្តែងគេជឿជាក់ថា មានមនុស្សប្រមាណ ១ម៉ឺននាក់បានធ្វើដំណើរទៅទីក្រុងឡុងដ៍ ដើម្បីគាំទ្រក្រុមជម្រើសជាតិរបស់ពួកគេដោយផ្ទាល់៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក