ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

MOU ចំនួន១១ ត្រូវបានចុះហត្ថលេខារវាងកម្ពុជានិងវៀតណាម

ភ្នំពេញ៖ អនុស្សរណៈនៃការយោគយល់គ្នា MOU ចំនួន១១ ត្រូវបានចុះហត្ថលេខារវាងភាគីកម្ពុជានិងវៀតណាម ក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ មកកម្ពុជា។

អនុស្សរណៈយោគយល់គ្នាទាំង១១ នោះរួមមាន ១. ការយោគយល់ទាក់ទងទៅនឹងប្រភេទនិងបរិមាណយានយន្តពាណិជ្ជកម្ម ២.ការយោគយល់គ្នារវាងក្រសួងកសិកម្មកម្ពុជា-វៀតណាម។ ៣.កិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនរវាងកម្ពុជានិងវៀតណាម ៤ និង៥ កិច្ចអនុវត្តរួមគ្នារវាងរដ្ឋាភិបាលកម្ពុជានិងវៀតណាមទាក់ទងទៅនឹងប្រតិបត្តិការរដ្ឋបាលរួមគ្នាទាក់ទងនឹងប្រតិភូកម្មអំណាច (សហភាពអ៊ឺរ៉ុប) ទាក់ទងទៅនឹងក្រោមនគរយតូចចក្រយាន។

ក្រៅពីនេះក៏មាន ៦.អនុស្សារណៈយោគយល់គ្នារវាងក្រសួងព័ត៌មាននិងវិទ្យុសំឡេងវៀតណាម ៧.អនុស្សារណៈយោគយល់គ្នារវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជាជាមួយនឹងក្រសួងព័ត៌មាននិងគមនាគមន៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង ៨.អនុស្សារណៈយោគយល់គ្នារវាងក្រសួងធម្មការកម្ពុជានិងគណៈកម្មការជនជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ចំពោះអនុស្សរណៈចំនួន ៣ទៀតរួមមាន អនុសារណៈនៃការយោគយល់គ្នារវាងក្រសួងការងារកម្ពុជានិងក្រសួងការងារវៀតណាម អនុស្សាណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុរវាងធនាគារជាតិកម្ពុជានិងធនាគាររដ្ឋវៀតណាម និងអនុស្សារណៈយោគយល់គ្នារវាងក្រុមហ៊ុនវៀតថែលខេមបូឌាជាមួយនឹងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ពិធីចុះហត្ថលេខាលើអនុស្សារណៈទាំង១១នេះ ត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រី និងភាគីពាក់ព័ន្ធនៃព្រះរាជាណាចក្រកម្ពុជានិងប្រទេសវៀតណាម ក្រោមអធិបតីភាពនិងសាក្សីដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរគឺនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក