ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គ្រោះថ្នាក់ចរាចរណ៍បុកផ្អើលតុលាការខេត្តកណ្ដាលទាំងកណ្ដាលអាធ្រាតសង្ស័យជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ

កណ្តាល៖ រថយន្តម៉ាក Lexus RX 330 មួយគ្រឿង ដែលមានបិទឡូហ្គោក្រសួងមហាផ្ទៃ ពាក់ស្លាកលេខ នគរបាល 8768 បានរេចង្កូតបុករបងសាលាដំបូងខេត្តកណ្ដាលបាក់អស់មួយចំនួន កាលពីម៉ោង ១១និង២៣នាទីយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ម្សិលមិញ។

ក្នុងហេតុការណ៍ខាងលើ បានបណ្ដាលឱ្យបុរសជាអ្នករត់ម៉ូតូកង់បីរងរបួសបែកក្បាលហូរឈាម ខណៈជនបង្កបានព្យាយាមបើករត់គេច រួចយករថយន្តទៅផ្លុងចោលនៅក្នុងភូមិស្ទឹងជ្រៅ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

តាមការឱ្យដឹង រថយន្តខាងលើបើកបរពីភ្នំពេញចុះមកតាខ្មៅ លុះដល់ចំណុចកើតហេតុ គេចចង្កួតមិនទាន់ក៏ជ្រុលទៅបុករបងសាលាដំបូងខេត្តកណ្តាលបណ្ដាលឲ្យបាក់មួយចំនួន រួចជ្រុលទៅបុកម៉ូតូកង់បីចតចោលចាំមូយ បណ្ដាលឲ្យម្ចាស់កង់បីរងរបួសបែកក្បាល។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងឲ្យជនបង្កមកទទួលខុសត្រូវលើករណីនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក