ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ខេត្តមណ្ឌលគិរីអ៊ូអរមិនធម្មតាក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២២

មណ្ឌលគិរី៖ ខេត្តមណ្ឌលគិរីបានរៀបចំពិធីតាំងពិព័រណ៍ និងបាញ់កាំជ្រួច ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ កាលពីថ្ងៃច័ន្ទ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទំនប់សែនសុខដុម ស្ថិតនៅក្រុងសែនមនោរម្យ។

ពីធីនេះផងដែរក៏មានការចូលរួមពីអភិបាលខេត្តលោក ថង សាវុន ប្រធានក្រុមប្រឹក្សាខេត្តលោក ម៉ែន ង៉ុយ និងមន្ត្រីសាលាខេត្តជាច្រើនរូប ជាមួយពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនកុះករផងដែរ។

នាឱកាសយ៉ាងឱឡារិកអធិកអធម នៅបរិវេណទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ ក្នុងក្រុងសែនមនោរម្យ មានការរៀបចំតុបតែងភ្លើងលម្អតាមទីសាធារណៈ ការតុបតែងលម្អផ្ការំដួល ផ្កាយ ស្តង់ពិព័រណ៍លក់ផលិតផលទំនិញគ្រប់ប្រភេទ ការប្រគំតន្រ្តីកម្សាន្ត ពិធីបណ្តែតប្រទីប និងមានការបាញ់កាំជ្រួច ដែលជាការរួមចំណែកបង្កេីតកម្មវិធីកម្សាន្តសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូជាតាមទំនៀមទម្លាប់ប្រពៃណីដ៏ផូរផង់របស់ខ្មែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក