ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ឃួង ស្រេង បញ្ជាឱ្យបិទអាជីវកម្មដែលស្ថិតលើកំណាត់ផ្លូវគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលអាស៊ាន

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាឱ្យអាជ្ញាធរត្រួតពិនិត្យ និងចុះបិទជាបណ្តោះអាសន្នលើអាជីវកម្មនានាដែលមានហានិភ័យដែលស្ថិតក្នុងតាមផ្លូវសំខាន់នានា ដែលគណៈប្រតិភូជាតិ និងបរទេសធ្វើដំណើរឆ្លងកាត់ចូលរូមកិច្ចប្រជុំកំពូលអាស៊ានដែលធ្វើឡើងចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងកិច្ចប្រជុំរៀបចំ និងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ បរិស្ថាន និងរបៀបរៀបរយនៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី០៧ ខែវិច្ឆិកា លោកអភិបាលរាជធានីភ្នំពេញបានណែនាំឱ្យអាជ្ញាធរ ផ្អាកអាជីវកម្មនានា ដូចជាក្លឹបកម្សាន្ត ខារ៉ាអូខេ ការដ្ឋានសំណង់ ស្ថានីយប្រេងឥន្ធនៈ និងអាជីវកម្មនានាដែលលក់តាមចិញ្ចើមផ្លូវ។

ទូកដឹកភ្ញៀវទេសចរនៅតាមមាត់ទន្លេក៏ត្រូវផ្អាកអាជីវកម្មជាបណ្តោះអាសន្នផងដែរ ដើម្បីធានាសុវត្ថិភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់ល្អប្រសើរ ក្នុងឱកាសកម្ពុជាជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន។

ជាមួយគ្នានេះ លោកអភិបាលរាជធានីភ្នំពេញ ហាមឱ្យមានការប្រមូលផ្តុំនានានៅតាមទីស្នាក់នៅរបស់ភ្ញៀវ ឬការប្រមូលផ្តុំតវ៉ានានា នៅតាមទីសាធាណៈ។ ខណៈកំណាត់ផ្លូវសំខាន់ៗមួយចំនួននឹងត្រូវបិទ ដើម្បីសម្រួលដំណើររបស់គណៈប្រតិភូបរទេសដែលនឹងអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។

គូសបញ្ជាក់ថា កម្ពុជារៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ចាប់ថ្ងៃទី០៨-១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ ខណៈកិច្ចប្រជុំកំពូលមួយនេះនឹងត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជាប្រគល់ញញួរជាប្រធានអាស៊ានជូនប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ នៅឆ្នាំ២០២៣ខាងមុខនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក