វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

នាយករដ្ឋមន្ត្រីប្រើប្រាស់នាឡិកាអាស៊ានសម្រាប់កិច្ចប្រជុំកំពូល

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានចាប់ផ្តើមពាក់នាឡិកាមានផ្លាកសញ្ញាអាស៊ានផលិតនៅកម្ពុជាហើយ ដើម្បីចូលរួមប្រជុំអាស៊ាននាពេលខាងមុខ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើហ្វេសបុកផេករបស់សម្ដេចនៅរសៀលនេះយ៉ាងដូច្នេះថា៖ «ខ្ញុំនឹងពាក់នាឡិកានេះក្នុងការប្រជុំអាស៊ាននៅភ្នំពេញនិងបន្តពាក់នៅឥណ្ឌូនេសុីពេលប្រជុំ G20 ថ្ងៃ១៥ ដល់១៦ បន្ទាប់មកពាក់ចូលរួមប្រជុំ APEC នៅថៃថ្ងៃ១៧ និង១៨ វិច្ឆិកា ២០២២ ព្រោះខ្ញុំចូលរួមទាំងនៅឥណ្ឌូនេសុីនិងថៃក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ដែរ (ខ្មែរធ្វើបាន)»។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ កាលពីថ្ងៃទី១១ ខែតុលា ប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន ប្រកាសថាសម្ដេចបានបញ្ជាឲ្យក្រុមហ៊ុនផលិតនាឡិកាក្នុងស្រុកឱ្យធ្វើនាឡិកាចំនួន ២៥គ្រឿង សម្រាប់ចែកជូនដល់ប្រមុខរដ្ឋាភិបាល និងប្រធានអង្គការអន្តរជាតិដែលបានចូលរួមកិច្ចប្រជុំអាស៊ាននៅក្នុងខែវិច្ឆិកាខាងមុខ។

កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ និងប្រព្រឹត្តិទៅពីថ្ងៃទី១០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក