ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មនុស្សជិត២០នាក់បានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះចូលក្នុងបឹងនៃប្រទេសតង់ហ្សានី

តង់ហ្សានី៖ នាយករដ្ឋមន្ត្រីនិងក្រុមហ៊ុនអាកាសចរណ៍បាននិយាយថាយ៉ាងហោចណាស់មនុស្ស ១៩នាក់បានស្លាប់នៅពេលយន្តហោះដឹកអ្នកដំណើរបានធ្លាក់ចូលទៅក្នុងបឹង Victoria ក្នុងប្រទេសតង់ហ្សានីកាលពីថ្ងៃអាទិត្យខណៈពេលកំពុងព្យាយាមចុះចតនៅអាកាសយានដ្ឋានក្បែរនោះ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋតង់ហ្សានី (TBC) បានរាយការណ៍ថា ជើងហោះហើរ PW494 ដំណើរការដោយក្រុមហ៊ុន Precision Air បានធ្លាក់បុកក្នុងទឹកអំឡុងពេលមានព្យុះ និងភ្លៀងធ្លាក់ខ្លាំង។

អាជ្ញាធរក្នុងតំបន់បាននិយាយថា អ្នកជួយសង្គ្រោះនៅក្នុងទូកបានប្រញាប់ប្រញាល់ទៅកាន់បំណែកដែលលិចទឹកស្ទើរតែទាំងស្រុង ដើម្បីទាញអ្នកដំណើរដែលជាប់នៅក្នុងនោះ។

លោកនាយករដ្ឋមន្ត្រី Kassim Majaliwa បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Bukoba មាត់បឹងដែលនៅជិតកន្លែងកើតហេតុនៃឧបទ្ទវហេតុធ្លាក់ថា៖ «ប្រជាជនតង់ហ្សានីទាំងអស់ចូលរួមកាន់ទុក្ខអ្នកទាំង ១៩នាក់នេះដែលបានបាត់បង់ជីវិត»។

លោក បាន បន្ថែម ថា ក្រុម អ្នក ស៊ើប អង្កេត កំពុង ពិនិត្យ មើល អ្វី ដែល បាន កើត ឡើង។

យន្តហោះនេះបានចាកចេញពីរដ្ឋធានីពាណិជ្ជកម្ម Dar es Salaam ហើយ "ធ្លាក់" នៅម៉ោង ៩និង៥៣នាទីព្រឹក ខណៈដែលវាកំពុងខិតជិតអាកាសយានដ្ឋាន Bukoba នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុនអាកាសចរណ៍ Precision Air ដែលជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំបំផុតរបស់ប្រទេសតង់ហ្សានី៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក