រដ្ឋមន្ត្រីការបរទេសជប៉ុន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា | សហភាពពលកម្មជាតិកម្ពុជាដាក់ញត្តិស្នើឱ្យស្ថានទូតអាមេរិកនៅកម្ពុជាពិនិត្យមើលរបាយការណ៍ញុះញ៉ង់របស់អង្គការសង់ត្រាល់ដែលធ្វើឱ្យខូចប្រយោជន៍កម្មករខ្មែរ | តម្លៃសាំង និងម៉ាស៊ូត ឡើងថ្លៃ ៥០រៀល ចាប់ពីថ្ងៃទី១-១០ ខែកក្កដា | កម្ពុជាបង្កើតក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាផ្លូវការ |

Ronaldo ឈរលើគេក្នុងបញ្ជីអ្នកស៊ីថ្លៃខ្លាំងបំផុតលើលោករាល់ការបង្ហោះលើ Instagram

កម្សាន្ត៖ តារាបាល់ទាត់ដ៏ល្បីល្បាញ Cristiano Ronaldo បានហក់ឡើងទៅឈរលើគេក្នុងតារាងអ្នកទទួលបានថ្លៃឈ្នួលខ្ពស់បំផុត រាល់ការផ្សព្វផ្សាយពីម្ចាស់ឧបត្ថម្ភក្នុងការផុសម្តងៗលើបណ្តាញសង្គម Instagram។ ខ្សែប្រយុទ្ធរបស់ក្លិប Juventus រូបនេះ អាចទទួលបានតម្លៃឈ្នួលរហូតដល់ ១,៦លានដុល្លាអាមេរិករាល់ការផ្សព្វផ្សាយម្តង លើបណ្តាញសង្គម Instagram ផ្លូវការរបស់គេ។ នេះបើយោងតាមទិន្នន័យដែលចេញដោយក្រុមហ៊ុនទីផ្សារលើបណ្តាញសង្គម Hopper HQ។

គួរឱ្យដឹងថា តាំងពីបញ្ជីនៃការវាយតម្លៃនេះបានបង្កើតឡើងនៅឆ្នាំ២០១៧ នេះគឺជាការឡើងមកឈរកំពូលតារាងក្នុងបញ្ជីនេះជាលើកដំបូងរបស់ Ronaldo ដោយទម្លាក់តារាសម្តែង និងអ្នកកីឡាកាសអាមេរិកដ៏ល្បីល្បាញ Dwayne "The Rock" Johnson ទៅឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងតារាងវិញ ខណៈលេខ៣ គឺតារាចម្រៀងដ៏ល្បីល្បាញនាង Ariana Grande។

Lionel Messi គឺជាអ្នកកីឡាម្នាក់ផ្សេងទៀតដែលស្ថិតក្នុងបញ្ជី Top10 នៃអ្នកដែលទទួលបានថ្លៃឈ្នួលច្រើនបំផុតរាល់ការផុសលើ Instagram ម្តងៗ ខណៈ Neymar ឈរនៅចំណាត់ថ្នាក់លេខ១៦ ដោយទទួលបានប្រមាណជា ៨២៤,០០០ដុល្លារអាមេរិក។

ខាងក្រោមនេះគឺជាបញ្ជីនៃអ្នកទទួលបានប្រាក់ឈ្នួលថ្លៃបំផុតរាល់ការផុសលើ Instagram ម្តងៗ រួមជាមួយចំនួននៃអ្នក Follow គណនីរបស់ពួកគេ។

១. កីឡាករបាល់ទាត់ Cristiano Ronaldo , មានអ្នក Follow ៣០៨លាននាក់ ទទួលបានថ្លៃឈ្នួលជាង ១,៦លានដុល្លារក្នុងមួយផុស

២. តារាសម្តែង Dwayne "The Rock" Johnson, មានអ្នក Follow ២៥០លាននាក់ ទទួលបានថ្លៃឈ្នួលជាង ១,៥២លានដុល្លារក្នុងមួយផុស

៣. តារាចម្រៀង Ariana Grande,មានអ្នក Follow ២៤៧លាននាក់ ទទួលបានថ្លៃឈ្នួលជាង ១,៥១លានដុល្លារក្នុងមួយផុស 

៤. តារាបង្ហាញម៉ូដ Kylie Jenner, មានអ្នក Follow ២៤៤លាននាក់ ទទួលបានថ្លៃឈ្នួលជាង ១,៤៩លានដុល្លារក្នុងមួយផុស

៥. តារាចម្រៀង Selena Gomez, មានអ្នក Follow ២៤១លាននាក់ ទទួលបានថ្លៃឈ្នួលជាង ១,៤៦លានដុល្លារក្នុងមួយផុស

៦. តារាបង្ហាញម៉ូដ Kim Kardashian, មានអ្នក Follow ២៣២លាននាក់ ទទួលបានថ្លៃឈ្នួលជាង ១,៤១លានដុល្លារក្នុងមួយផុស

៧. កីឡាករបាល់ទាត់ Lionel Messi, មានអ្នក Follow ២២៤លាននាក់ ទទួលបានថ្លៃឈ្នួលជាង ១,១៦លានដុល្លារក្នុងមួយផុស

៨. តារាចម្រៀង Beyonce Knowles, មានអ្នក Follow ១៨៩លាននាក់ ទទួលបានថ្លៃឈ្នួលជាង ១,១៤លានដុល្លារក្នុងមួយផុស

៩. តារាចម្រៀង Justin Bieber, មានអ្នក Follow ១៨០លាននាក់ ទទួលបានថ្លៃឈ្នួលជាង ១,១១លានដុល្លារក្នុងមួយផុស

១០. តារាបង្ហាញម៉ូដ Kendall Jenner, មានអ្នក Follow ១៧២លាននាក់ ទទួលបានថ្លៃឈ្នួលជាង ១,០៥លានដុល្លារក្នុងមួយផុស៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក