
ពលរដ្ឋរងរបួសធ្ងន់ស្រាលជាង២០នាក់ ខណៈជិះរថយន្តមកពីបុណ្យកឋិនចុះពីលេីភ្នំ រថយន្តដាច់ហ្វ្រាំងធ្លាក់ពីលេីភ្នំ
បន្ទាយមានជ័យ ៖ ពលរដ្ឋ ជាពុទ្ធបរិស័ទជាង២០ រងរបួសធ្ងន់ស្រាល ខណៈ ធ្វេីដំណេីរតាមរថយន្តមកពីបុណ្យកឋិន ទាន វត្តត្រឡក លើកំពូលភ្នំ ពេលត្រឡប់ចុះពីលើភ្នំ មកវិញ ស្រាប់តែរថយន្តដាច់ហ្វ្រាំង បណ្តាលធ្លាក់ក្រឡាប់ជាច្រើនត្រឡប់ កាលពីថ្ងៃទី០៦ ខែវិច្ឆិការ ឆ្នាំ២០២២នៅ ភូមិត្រឡកលិច ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
តាមការបញ្ជាក់ពីមន្ត្រីនគរបាលចរាចរណ៍ស្រុកព្រះនេត្រព្រះ បានឱ្យប្រាប់ថា ៖ នៅពេលកេីតហេតុប្រជាពលរដ្ឋប្រមាណជាង៤០នាក់ មានមនុស្សចាស់និងកូនក្មេង បានជិះរថយន្តប្រភេទទ្រុងកង់ ៦ ទៅ បុណ្យកឋិនទានសាមគ្គី វត្តត្រឡកលើកំពូលភ្នំ ពេលត្រលប់ចុះពីលើភ្នំវិញ ស្រាប់តែដាច់ហ្វ្រាំង រថយន្តក្រឡាប់ជាច្រេីនត្រលប់ បណ្តាលរបួសធ្ងន់ស្រាលជាង២០នាក់ ក្នុងនោះមាន៥នាក់របួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅកានមន្ទីពេទ្យបង្អែកស្រុកព្រះនេត្រព្រះ។
នគរបាលចរាចរណ៍បានបញ្ជាក់ថា ៖ ក្រោយពីកេីតហេតុសមត្ថកិច្ចបានយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕