ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កងកម្លាំងត្រៀមរួចជាស្រេចក្នុងការការពារសុវត្ថិភាព និងបង្រ្កាបបទល្មើសផ្ទៃទឹកសាបក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន

ភ្នំពេញ៖ ប្រធាននាយកដ្ឋានអង្គរក្ស លោកឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ បានបញ្ជាក់ថា ក្រុមប្រតិបត្តិការទប់ស្កាត់ និងបង្រ្កាបបទល្មើសលើផ្ទៃទឹកសាបនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានត្រៀមមធ្យោបាយ និងសម្ភារគ្រប់គ្រាន់រួចជាស្រេច ដើម្បីចេញប្រតិបត្តិការការពារពង្រឹងសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពលើផ្ទៃទឹក ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ដែលធ្វើឡើងនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ចាប់ថ្ងៃទី០៧-១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ប្រធាននាយកដ្ឋានអង្គរក្ស បានណែនាំឱ្យក្រុមប្រតិបត្តិការទប់ស្កាត់ និងបង្រ្កាបបទល្មើសលើផ្ទៃទឹកសាបនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវយកចិត្តទុកដាក់និងការពារឲ្យបាន ពោលមិនត្រូវធ្វេសប្រហែស ក្នុងឱកាសកម្ពុជាធ្វើប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២។

ជាមួយគ្នានេះ លោកប្រធាននាយកដ្ឋានអង្គរក្សក៏បានណែនាំកងកម្លាំងទាំងអស់ត្រូវគោរពវិន័យ បទបញ្ជា ជាពិសេសបំពេញភារកិច្ចតាមផែនការការពារដែលថ្នាក់ដឹកនាំប្រគល់ជូនដោយអនុវត្តឱ្យមានប្រសិទ្ធភាព និងមានការទទួលខុសត្រូវខ្ពស់។

ដើម្បីរក្សារបៀបរៀបរយ អាជ្ញាធររាជធានីភ្នំពេញបានជម្លៀសកាណូតទេសចរណ៍ដែលចតនៅមាត់ទន្លេចតុម្មុខ មកចតនៅមាត់ទន្លេបាសាក់សួនច្បារក្រុងតាខ្មៅបន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ានត្រូវបានបញ្ចប់រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។

គូសបញ្ជាក់ថា ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំកំពូលៗមកចូលក្នុងកិច្ចប្រជុំកំពូលអាស៊ាន ប្រព្រឹត្តទៅដោយរលូន កងកម្លាំងជាង១ម៉ឺននាក់ត្រូវបានដាក់ពង្រាយដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក