ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ានី ថាផ្លែផ្កានៃសុខសន្តិភាព និងការអភិវឌ្ឍកំពុងធ្វើឲ្យពលរដ្ឋទទួលបានសេចក្ដីរីករាយ

ភ្នំពេញ៖ សមាជិកសភាវ័យក្មេង លោក ហ៊ុន ម៉ានី បាន អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតព្រះទីប សំពះព្រះខែ និងអកអំបុក ជាមួយនឹងសារជូនពរ ព្រះមហាក្សត្រ និងពលរដ្ឋខ្មែរទូទាំងប្រទេសក្នុងឱកាសនៃព្រះរាជពិធីបុណ្យនេះ។

លោកហ៊ុនម៉ានីបានសរសេរនៅលើ ហ្វេសបុកផេក របស់លោកនៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ នេះថា ថ្វីត្បិតតែមិនអាចរៀបចំព្រះរាជពិធីបាន ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាប្រធានដឹកនាំ ក៏ប្រជាពលរដ្ឋនៅតែទទួលបានភាពសប្បាយរីករាយតាមរយៈការរៀបចំពិធីបុណ្យនេះ និងកម្មវិធីផ្សេងៗនៅតាមបណ្តាខេត្តជាច្រើន។

លោកថារូបភាពនេះ សរបញ្ជាក់ឱ្យឃើញថា ប្រជាពលរដ្ឋទាំងអស់កំពុងតែអបអរសាទរនូវផ្លែផ្កានៃសុខសន្តិភាព និងការអភិវឌ្ឍដែលបានធ្វើឱ្យមានកំណើនជីវភាព គួបផ្សំជាមួយសមិទ្ធផលរីកស្គុះស្គាយនៃហេដ្ឋារចនាសម្ព័ន្ធរូបវន្តសព្វបែបយ៉ាង។

ជាមួយគ្នានេះដែរ លោកក៏សូមជូនពរដល់ពលរដ្ឋដែលធ្វើដំណើរទេសចរណ៍ទូទាំងប្រទេសទាំងអស់ ចូលរួមថែរក្សាអនាម័យ បរិស្ថាន មានការយោគយល់អធ្យាស្រ័យខ្ពស់ និងជាពិសេសសូមប្រើប្រាស់ដងផ្លូវប្រកបដោយការប្រុងប្រយ័ត្នខ្ពស់ដើម្បីធានាបាន សុខសុវត្ថិភាពទាំងអស់គ្នា៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក