ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

យោធាពាក់ស័ក្តិ៥ បើករថយន្តទំនើបឆ្លងព្រំដែនចូលជ្រៅដល់ ខេត្តស្រះកែវ ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួន

ប្រទេសថៃ៖ សមត្ថកិច្ចខេត្តស្រះកែវប្រទេសថៃ បានឡោមព័ទ្ធចាប់ខ្លួនយោធាកម្ពុជាម្នាក់ថ្នាក់ វរសេនីយ៍ឯកសង្ស័យប្រើប្រាស់គ្រឿងញៀន ហួសកំរិតបើករថយន្តសេរីទំនើបម៉ាក jeep ឆ្លងព្រំដែនកម្ពុជាថៃចូលជ្រៅដល់ខេត្តស្រះកែវប្រទេសថៃ ឈប់ឡានកន្លែងភ្លើងស្តុបចុះកាន់កាំភ្លើងខ្លីបង្កការភ្ញាក់ផ្អើលលើទឹកដីថៃ។

យោងតាមសមត្ថកិច្ចនៅព្រំដែនបានឲ្យដឹងថា យោធាខាងលើមានឈ្មោះ សុខ បានផល ពាក់ស័ក្តិ៥ មានតួនាទីជាអគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិបានបើករថយន្តម៉ាក jeep ពណ៍ខ្មៅពាក់ស្លាកលេខកម្ពុជា PICH.NIK ឆ្លងព្រំដែនកម្ពុជាថៃតាមច្រកភ្នំដី នៃស្រុកសំពៅលូនខេត្តបាត់ដំបងកាលពី ព្រលប់ថ្ងៃទី៥ ខែវិច្ឆិកា ហើយហួសចូលដល់ខេត្តស្រះកែវ។

ក្នុងការបង្ក្រាប់នេះសមត្ថកិច្ចថៃបាន សម្របសម្រួលជាមួយយោធានិងប៉ូលិស កម្ពុជាក្នុងការចរចាទៅលើយោធាកម្ពុជា ខាងលើរយៈពេល ១០ម៉ោងនៅតែមិនព្រម ដាក់អាវុធទើបសមត្ថកិច្ចថៃហ៊ុព័ទ្ធចាប់បាន។

ហេតុការនេះប៉ូលីសថៃគ្រប់គ្រងស្ថានការណ៍ បាននិងអាចគ្រប់គ្រងជនល្មើសដោយមិន មានសមត្ថកិច្ច ឬពលរដ្ឋនរណាម្នាក់រងគ្រោះ រួមទាំង ជនល្មើស។

ក្រោយពីគ្រប់គ្រងហេតុការណ៍រួចស្នងការ នគរបាលខេត្តស្រះកែវ រួមជាមួយនឹងក្រុម ស៊ើបអង្កេតរបស់ប៉ូលីស ខេត្តស្រះកែវ ជនល្មើសត្រូវបានគេយកទៅមន្ទីរពេទ្យ។ ដើម្បីរកមើលសារជាតិថ្នាំនៅក្នុងខ្លួននិងរៀបចំបញ្ជូនមកទឹកដីកម្ពុជាវិញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក