ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចនាយករដ្ឋមន្រ្តី ស្រលះខ្លួនបន្ទាប់ពីធ្វើតេស្តកូវីដ-១៩ អវិជ្ជមាន

ភ្នំពេញ: នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បញ្ចប់ការធ្វើចត្តាឡីស័កនៅថ្ងៃសុក្រទី ២ ខែកក្កដានេះ។ សម្តេចតេជោ បានអញ្ជើញវិលត្រឡប់ធ្វើការជាធម្មតាវិញវិញបន្ទាប់ពីធ្វើតេស្តអវិជ្ជមានកូវីដ-១៩។ ការធ្វើតេស្តនេះត្រូវបានធ្វើឡើងនៅថ្ងៃចុងក្រោយនៃការការធ្វើត្តាឡីស័ក្ត រយៈពេល ១៤ ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍ ទី១៩ ខែមិថុនាកន្លងទៅនេះ។ ជាងកាត់សក់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី គឺជាអ្នកដែលប៉ះពាល់ផ្ទាល់។ នេះបើតាមការបញ្ជក់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ផ្សាយផ្ទាល់នៅក្នុងកិច្ចប្រជុំជាមួយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងកូវីដ-១៩ កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ។

នៅក្នុងហ្វេសប៊ុករបស់សម្តេចតេជោនៅរសៀលថ្ងៃសុក្រនេះ សម្តេចបានប្រកាសថា ថាអ្នកណាម្នាក់ដែលត្រូវការជួបជាមួយសម្តេចផ្ទាល់នឹងត្រូវធ្វើតេស្តរហ័សរកវីរ៉ុសកូវីដ-១៩ ។ ក្នុងករណីប្រជុំដោយផ្ទាល់មិនអាចទៅរួចទេនោះ ការប្រជុំនឹងត្រូវធ្វើឡើងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិញ។

សម្តេចតេជោនាយករដ្ឋមន្រ្តី ចង់ចៀសវាងមិនឱ្យមានករណីដូចលើនេះដែលត្រូវធ្វើចត្តាឡីស័កលើកទី ៤។ សម្តេចតេជោនាយរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងចំណោមមេដឹកនាំអាស៊ាន ប្រហែលមានតែសម្តេចម្នាក់ទេដែលធ្វើចត្តាឡីស័កច្រើនជាងគេរហូតដល់ទៅ៣ដងក្នុងរយៈពេល៨ខែ។ សម្តេចត្រូវបានគេដាក់ឱ្យធ្វើចត្តាឡីស័កកាលពីខែវិច្ឆិកា ឆ្នាំមុន បន្ទាប់ពីបានជួបជាមួយរដ្ឋមន្រ្តីការបរទេសហុងគ្រី។

សម្តេចតេជោនាយករដ្ឋមន្រ្តី ហាក់ដូចជាបានចំណាយពេលភាគច្រើនរបស់សម្តេចនៅគេហដ្ឋានសម្រាប់ការធ្វើចត្តាឡីស័ក។ សម្តេចបានបង្ហោះរូបភាពកាលពីសប្តាហ៍មុន ជិះកង់ហាត់ប្រាណ និងបានមានសរសេរថាគាត់នៅតែបំពេញកិច្ចការរដ្ឋាភិបាលជាធម្មតានៅពេលថ្ងៃ ហើយមើលទូរទស្សន៍ អឺរ៉ូ ២០២០ នៅពេលយប់។ សម្តេចបានមានប្រសាសន៍បន្ថែមទៀតថា នៅពេលដែលសម្តេចចំណាយពេលវេលាដើម្បីធ្វើលំហាត់ប្រាណ សម្តេចមិនបានទៅទីលានវាយកូនហ្គោល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក