បន្ទាយមានជ័យ ៖ មានការភ្ញាក់ផ្អេីលមួយបានកេីតឡេីង ដោយនារីវ័យក្មេងជាជនជាតិថៃម្នាក់បានលោតទម្លាក់ពីលេីអគារមួយកន្លែង ដោយមិនដឹងមូលហេតុ បណ្តា លឱ្យស្លាប់ ខណៈពេលបញ្ជូនទៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង៤និង១០នាទីទៀបភ្លឺ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០២២ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បេីតាមការបញ្ជាក់ពីសមត្ថកិច្ចនៅកន្លែងកេីតហេតុបានឱ្យដឹងថា សាកសពនារីរងគ្រោះមានឈ្មោះ ARISA KAMJARERN ភេទស្រី អាយុ២២ឆ្នាំ ជនជាតិថៃ (គ្មានលិខិតឆ្លងដែន)។ សពត្រូវបានតម្កល់ទុកក្នុងសាលតម្កល់ទុកក្នុង មន្ទីរ ពេទ្យបង្អែកប៉ោយប៉ែត ស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់ អូរឬស្សី ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
បច្ចប្បន្ន សមត្ថកិច្ច ជំនាញកំពុងធ្វេីការស្រាវជ្រាវនៅកន្លែងកេីតហេតុ៕