សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

ជនពាលប្រើប្រាស់ហិង្សាម្នាក់ត្រូវឃាត់ខ្លួនខណៈម្នាក់ទៀតកំពុងរត់គេចខ្លួន

ភ្នំពេញ៖ ជនសង្ស័យដែលធាក់ផ្តួលម៉ូតូ និងយកដុំថ្មគប់ជនរងគ្រោះ កាលពីរសៀលថ្ងៃទី០២ ខែវិច្ឆិកា ២០២២ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយនៅរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ជនសង្ស័យខាងលើឈ្មោះ ភី ភាព ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ផ្ទះជួល ផ្លូវ បេតុង ភូមិចាក់ជ្រូក សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅត្រង់ចំណុចតារាងបាល់ទះ ភូមិត្រពាំងជ្រៃ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដេីម្បីយកមកធ្វេីការសាកសួរ ចំណែកឈ្មោះ វាសនា កំពុងគេចខ្លួន ។

គួររំលឹកដែរថា កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៥:៥០នាទី ឈ្មោះ ភី ភាព បានបើកម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ផ្លាកលេខភ្នំពេញ ១IX-៥៣២១ ឌុបឈ្មោះ វាសនា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ អាសយដ្ឋាន ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មកចំណុចរោងចក្រអប្សរា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយមកនៅវេលាម៉ោង១៦:១០នាទី ឈ្មោះ ភី ភាព ក៏បានឃើញជនរគ្រោះ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ជិះម៉ូតម៉ាក ហុងដាប៊ីត ពណ៌ខៀវ មិនចាំផ្លាកលេខ នៅចំណុចបណ្តោយផ្លូវជាតិលេខ៣ ម្តុំស្ពានអាកាសចោមចៅ ឈ្មោះ ភី ភាព ក៏បានបើកម៉ូតូតាមទៅខាងឆ្វេងដៃជនរងគ្រោះ រួចធាក់ម៉ូតូបុរសម្នាក់បណ្តាលឲ្យដួល ហើយឈ្មោះ វាសនា ក៏បានធ្វើកម្មភាពយកដុំថ្មបេតុង ទំហំ១០ស.ម គប់ទៅលើជនរងគ្រោះ ប៉ុន្តែគប់មិនត្រូវ ដោយ សារ ជនរងគ្រោះ ដួលម៉ូតូ ក្រោយពីធ្វើសកម្មភាពរួច ឈ្មោះ ភី ភាព និងឈ្មោះ វាសនា នាំគ្នាជិះម៉ូតូគេចខ្លួន។

បច្ចុប្បន្ន កម្លាំងនគរបាលជំនាញនាយកដ្ឋាន បាននាំជនសង្ស័យខាងលេីមកដេីម្បីធ្វេីការសាកសួរ និងបាន ប្រគល់ ជនសង្ស័យ ជូន អធិការដ្ឋាន នគរបាល ខណ្ឌ ពោធិ៍ សែន ជ័យ ចាត់ការ បន្តតាមនីតិវិធី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក