ព្រះសីហនុ៖ បើកបរបញ្រ្ចាសផ្លូវ ហេីយចតលើផ្លូវទៀត ពេលសមត្ថកិច្ចចុះណែនាំ ធ្វើមិនដឹងផ្គើនការណែនាំ ចឹងបានថា មិនប្រាកដថាឡានថ្លៃ ម្ចាស់ឡានចរឹកថ្លៃដែរនោះទេ។ នេះបើយោងតាមការបង្ហោះលើផេកឈ្មោះថា ប្រជាជនខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២។
ផេកដដែលបានឲ្យដឹងថា នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ កើតមានករណីហួសចិត្តមួយ ខណះដែលរថយន្ដទំនើបមួយគ្រឿងបើកបរបញ្រ្ចាសទិញ នៅចំណុចផ្សារលើ ហើយមកចតនៅលើផ្លូវបង្កឱ្យប៉ះពាល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា នៅពេលសមត្ថកិច្ចចុះធ្វើការណែនាំ និងអោយបើករកចំណតឱ្យបានត្រឹមត្រូវ បែរជាម្ចាស់រថយន្ដនោះធ្វើមិនដឹង មិនព្រមសហការ ប្រហែលជាអាងថាឡានថ្លៃហើយមើលទៅ។
សូមជម្រាបជូនថា នៅខេត្តព្រះសីហនុ ជារៀងរាល់ថ្ងៃគឺមានក្រុមការងារបានតាមប្រមាញ់ អ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ ចតឡានគ្មានសណ្តាប់ធ្នាប់ ការចោលកាកសំណល់ សម្រាម ពាសវាល ពាសកាល គឺត្រូវបានថតបង្ហោះបង្ហាញជូនជាសាធារណៈដើម្បី អោយបងប្អូនចូលរួមសម្អាតទីក្រុងទាំងអស់គ្នា គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕