ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

នាយករដ្ឋមន្ត្រីសុំការអភ័យទោសពីមេដឹកនាំប្រទេសជាមិត្តចំពោះអវត្តមានភរិយាក្នុងកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងជាប្រធានអាស៊ានឆ្នាំ២០២២ បានសុំការអភ័យទោសចំពោះប្រមុខរដ្ឋប្រមុខរាជរដ្ឋាភិបាលដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅពេលខាងមុខ ចំពោះអវត្តមានរបស់ភរិយាគឺសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមិនអាចចូលរួមអមសម្ដេចក្នុងកិច្ចប្រជុំនាពេលខាងមុខបាន។

សម្ដេចតេជោបានសរសេរនៅលើ facebook page របស់សម្ដេចនៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា ការអវត្តមានរបស់សម្ដេចកត្តិព្រឹទ្ធបណ្ឌិតនៅក្នុងការប្រជុំនានាកន្លងមក និងកិច្ចប្រជុំកំពូលអាស៊ាននៅពេលខាងមុខគឺដោយសារតែសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតមានបញ្ហាសុខភាពទាក់ទងទៅនឹងឆ្អឹងខ្នង។

សម្ដេចតេជោថា៖ «ភរិយាខ្ញុំមានបញ្ហាសុខភាពទាក់ទងដល់ឆ្អឹងខ្នងដែលគ្រូពេទ្យតម្រូវឲ្យគាត់មិនអាចអង្គុយយូរបាន។ ខ្ញុំសូមការអធ្យាស្រ័យពីលោកជំទាវភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសនានាដែលនឹងអញ្ជើញមកកម្ពុជានាប៉ុន្មានថ្ងៃខាងមុខដែលភរិយាខ្ញុំមិនអាចចេញទទួលបានដោយសារស្ថិតក្នុងរយៈពេលនៃការព្យាបាល»។

កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ និងប្រព្រឹត្តិទៅពីថ្ងៃទី១០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក