ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

តួលេខផ្លូវការអ្នកស្លាប់ដោយសារកូវីដ-១៩នៅឥណ្ឌា ហក់ឡើងខ្លាំងដល់ក្បែរកន្លះលាននាក់

ឥណ្ឌា៖ ចំនួនតួលេខអ្នកស្លាប់ដោយសារវីរុសកូវីដ-១៩នៅឥណ្ឌា នៅតែបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ខណៈដែលតួលេខផ្លូវការនៅថ្ងៃសុក្រនេះ មានចំនួនលើសពី ៤០០,០០០នាក់ទៅហើយ ខណៈប្រទេសឥណ្ឌាទាំងមូលកំពុងសម្រុកយុទ្ធនាការផ្តល់វ៉ាក់សាំងដល់ពលរដ្ឋរបស់ខ្លួន។ ប៉ុន្តែយ៉ាងណាក្តី ចំនួនលើ ៤០០,០០០នាក់នេះ ត្រូវបានអ្នកជំនាញអះអាងថាតិចជាងតួលេខពិតប្រាកដឆ្ងាយណាស់ ដោយសារតែអ្នកស្លាប់ដោយសារកូវីដ-១៩ រាប់ម៉ឺននាក់ផ្សេងទៀត មិនត្រូវបានរាយការណ៍ ព្រមទាំងមិនមានការបញ្ចូលក្នុងចំនួនអ្នកស្លាប់ដែលមានក្នុងទិន្នន័យឡើយ។

ឥណ្ឌាគឺជាប្រទេសទី៣ហើយក្នុងពិភពលោក ដោយតាមពីក្រោយសហរដ្ឋអាមេរិក និងប្រេស៊ីល ដែលមានចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩ សរុបចំនួនលើសពី ៤០០,០០០នាក់ ខណៈតារាងអ្នកឆ្លងវិញ ឥណ្ឌាឈរនៅលេខ ២ លើពិភពលោក មានអ្នកឆ្លងសរុបជាង ៣០លាននាក់ ហើយប្រទេសមានអ្នកឆ្លងច្រើនជាងគេបំផុតវិញគឺសហរដ្ឋអាមេរិក។

បច្ចុប្បន្ននេះ ចំនួនករណីឆ្លងថ្មីនៅប្រទេសឥណ្ឌាមានត្រឹមតែជាង ៤០,០០០ប៉ុណ្ណោះក្នុងមួយថ្ងៃ ខណៈកាលពីខែឧសភាកន្លងមក ចំនួនអ្នកឆ្លងធ្លាប់ហក់ដល់រាប់សែននាក់ក្នុងមួយថ្ងៃ ជាមួយកំណត់ត្រាលើសពី ៤០០,០០០ករណីក្នុងមួយថ្ងៃនៅឥណ្ឌា ដែលការធ្លាក់ចុះយ៉ាងគំហុកនេះ ត្រូវបានគេមើលឃើញថាបានមកពីការរួមចំណែកយ៉ាងធំពីវិធានការបិទខ្ទប់រដ្ឋសំខាន់ៗនៅឥណ្ឌា។ យ៉ាងណាក៏ដោយ អ្នកជំនាញតាមដានបញ្ហាកូវីដ-១៩នៅឥណ្ឌាក៏បានដាស់តឿន និងព្រមានពីការវាយលុកដោយសាររលកទី៣ក្នុងប្រទេសផងដែរ ប្រសិនបើមានការធ្វែសប្រហែស ឬបន្ធូរបន្ថយនៅវិធានការពារ។

ចំពោះដំណើរការចាក់វ៉ាក់សាំងវិញ មកដល់ពេលនេះមានមនុស្សតែត្រឹម ៥ភាគរយប៉ុណ្ណោះដែលបានទទួលវ៉ាក់សាំងរួចរាល់ ចាប់តាំងពីយុទ្ធនាការផ្តល់វ៉ាក់សាំងបានចាប់ផ្តើមនៅខែមករាកន្លងមក។ រដ្ឋាភិបាលឥណ្ឌាបានអះអាងដែរថា រដ្ឋាភិបាលនឹងព្យាយាមផ្តល់វ៉ាក់សាំងឱ្យប្រជាជនបានគ្រប់ៗគ្នា យ៉ាងយូរត្រឹមដំណាច់ឆ្នាំ២០២១នេះ ក៏ប៉ុន្តែភាពយឺតយ៉ាវដែលគេបានឃើញក្នុងយុទ្ធនាការវ៉ាក់សាំងនេះបណ្តាលមកពីកត្តាជាច្រើនរួមមាន កង្វះខាតធនធានមនុស្ស កង្វះខាតវ៉ាក់សាំង ព្រមទាំងការខ្លាចរអាវ៉ាក់សាំងពីសំណាក់ប្រជាជន។ គួរឱ្យដឹងថា ឥណ្ឌាបានប្រើប្រាស់វ៉ាក់សាំង ៣ប្រភេទសម្រាប់ចាក់ជូនប្រជាពលរដ្ឋរួមមាន Covishield, Covaxin និងវ៉ាក់សាំង Sputnik V របស់រុស្សី ហើយថ្មីៗនេះបានអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងមួយប្រភេទទៀតគឺ Moderna សម្រាប់ប្រើប្រាស់ក្នុងលក្ខខណ្ឌបន្ទាន់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក