ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលរាជធានីភ្នំពេញបញ្ជាទៅបាតុករណាហ្គាវើលបញ្ឈប់សកម្មភាពតវ៉ាក្នុងពេលកម្ពុជាដឹកនាំប្រជុំអាស៊ាន

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាដល់បាតុករណាហ្គាវើលទាំងអស់ឲ្យបញ្ឈប់សកម្មភាពតវ៉ាចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងអំឡុងពេលដែលប្រជាពលរដ្ឋកំពុងចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ជាពិសេសនៅពេលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំ ពាក់ព័ន្ធនានានៅរាជធានីភ្នំពេញ។

ក្នុងលិខិតជម្រាបដល់បាតុករណាហ្គាវើលចុះថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឃួង ស្រេង បានលើកឡើងថា កន្លងមកក្រុមអ្នកតវ៉ា ដែលជាអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ បានធ្វើការប្រមូលផ្តុំជួបជុំតវ៉ានៅមុខ ក្រុមហ៊ុនណាហ្គាវើលដ៍ទី១ និងទី២ និងតាមទីតាំងសាធារណៈក្រោមហេតុផលវិវាទការងារនោះ បានធ្វើ ឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ទោះបីជាអាជ្ញាធរពាក់ព័ន្ធបានព្យាយាមធ្វើការសម្របសម្រួល ពន្យល់ណែនាំ និងធ្វើជាអន្តរការីក្នុងការដោះស្រាយវិវាទដោយសន្តិវិធីតាមនិតិវិធីជាច្រើន លើកច្រើនសារយ៉ាងណាក្តី ក្រុមអ្នកតវ៉ានៅតែបដិសេធមិនទទួលយកដំណោះស្រាយនៅឡើយ។

លោកបញ្ចាក់ថា បើបាតុករនៅតែបន្តធ្វើបាតុកម្មចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានានោះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក