ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

រដ្ឋសភានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំទល់មុខគ្នារវាងប្រមុខដឹកនាំកំពូលអាស៊ាន និងអាយប៉ នាថ្ងៃទី១០ ខាងមុខនេះ

ភ្នំពេញ៖ ប្រធានរដ្ឋសភា សម្ដេចពញាចក្រី ហេង សំរិន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ សភានៃបណ្តាប្រទេសជាសមាជិកអាយប៉ា ក្នុងការបើកកិច្ចប្រជុំទល់មុខគ្នាដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ និងដើម្បីពិភាក្សាស៊ីជម្រៅលើកិច្ចការ របស់អាស៊ាននៅគ្រប់កម្រិត។

សេចក្តីជូនដំណឹង ចុះថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ អគ្គលេខាធិការដ្ឋានរដ្ឋសភា ឱ្យដឹងថា ប្រធានរដ្ឋសភា សម្ដេចពញាចក្រី ហេង សំរិន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ សភានៃបណ្តាប្រទេសជាសមាជិកអាយប៉ា ក្នុងការចូលរួមកិច្ចប្រជុំទល់មុខគ្នារវាងសមាគម ប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) និងអន្តរសភាអាស៊ាន (អាយប៉ា) នាកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ (40th- 41th ASEAN Summit) ដែលនឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា st ឆ្នាំ២០២២ វេលាម៉ោង ១៤:០០នាទី នៅសណ្ឋាគារសុខាភ្នំពេញ។

ជាមួយគ្នានោះ អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា លោក ជាម យៀប នឹងចូលរួមផ្តល់នូវអនុសាសន៍ដោយផ្ដោតសំខាន់លើបញ្ហាគន្លឹះ ដែលជាការប្រឈមរួមរបស់ប្រទេសជាសមាជិកអាយប៉ា និងអាស៊ាន។

មួយវិញទៀត គណៈប្រតិភូសភានៃបណ្តាប្រទេសជាសមាជិកអាយប៉ា នឹងនាំយកនូវធាតុចូល ដែលជា ទស្សនៈរួមក្នុងនាមប្រទេសជាសមាជិកអាយប៉ា សម្រាប់ដាក់បញ្ចូលទៅក្នុងសារ ដែលនឹងត្រូវ ថ្លែងដោយ ប្រធានរដ្ឋសភានិងជាប្រធានប្ដូរវន អន្តរសភាអាស៊ាន (អាយប៉ា) លើកទី៤៣ សម្តេចពញាចក្រី ហេង សំរិន នៅចំពោះមុខថ្នាក់ដឹកនាំអាស៊ាន។

គួរបញ្ជាក់ថា កិច្ចប្រជុំទល់មុខគ្នារវាងអាស៊ាន និងអាយប៉ា ដែលបានរៀបចំឡើងនៅ រាល់កិច្ចប្រជុំកំពូលអាស៊ាន គឺជាជំនួបផ្លូវការកម្រិតខ្ពស់បំផុតរបស់អាស៊ាន និងអាយប៉ា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ និងដើម្បីពិភាក្សាស៊ីជម្រៅលើកិច្ចការ របស់អាស៊ាននៅគ្រប់កម្រិត។

ក្នុងនោះ កិច្ចប្រជុំប្រព្រឹត្តទៅក្នុងគោលបំណងរួមរបស់អាស៊ានគឺ សន្តិភាព ស្ថិរភាព និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាមួយនឹងការពន្លឿន និងជម្រុញឱ្យសម្រេចបាននូវ សហគមន៍អាស៊ានមួយ និងត្រៀមខ្លួនសម្រាប់ការពង្រីកអាស៊ាន នាពេលអនាគត។

គួររម្លឹកថា កិច្ចប្រជុំរវាងថ្នាក់ដឹកនាំអាស៊ាន និងអាយប៉ា លើកទី១ ត្រូវបានចាប់ផ្ដើម អនុវត្តន៍ជាលើកដំបូង នាកិច្ចប្រជុំកំពូលអាស៊ាន លើកទី១៤ នៅឆ្នាំ២០០៩ នៅខេត្តហ៊ូស៊ីន ព្រះរាជាណាចក្រថៃ ក្រោមគំនិតផ្តួចផ្តើមរបស់សភាប្រទេសសមាជិកអាយប៉ា និងអាស៊ាន។ ដោយចាប់ពីពេលនោះមក កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅចំនួន ១០លើក រួចមកហើយ ដែលលើកចុងក្រោយ នៅឆ្នាំ២០២០ ធ្វើនៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម តាមប្រព័ន្ធនិម្មិត ហើយឆ្នាំនេះជាកិច្ចប្រជុំលើកទី១១ ដែលសភានៃព្រះរាជាណាចក្រកម្ពុជាបានទទួលរៀបចំ និងដឹកនាំកិច្ចប្រជុំទល់មុខគ្នារវាងអាស៊ាន និងអាយប៉ា នេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក