ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរអប្សរាថាត្រីដែលបានងាប់នៅកសិន្ធុប្រាសាទអង្គរវត្តគឺជាត្រីដែលត្រូវគេលួចព្រលែងចូលកសិន្ធុ

សៀមរាប៖ អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ត្រីដែលបានងាប់នៅកសិន្ធុទឹកប្រាសាទអង្គរកាលពីថ្ងៃទី៣ ខែវិច្ឆិកា ម្សិលមិញ ជាប្រភេទ Araparima ដែលមានប្រភពពីតំបន់អាម៉ាហ្សូន មិនមែនជាត្រីក្នុងស្រុកនោះទេ។ តាមការពិនិត្យត្រីនេះជាត្រីដែលត្រូវគេលួចយកមកព្រលែងក្នុងកសិន្ធុប្រាសាទ។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ អាជ្ញាធរអប្សរាបានសន្និដ្ឋានតាមអ្នកជំនាញផ្នែកជលផលថា ត្រីនេះបានងាប់ដោយសារធម្មជាតិមិនមែនជាករណីជាប់មង ឬប្រការអ្វីផ្សេងទេ។ បន្ថែមលើនេះអជ្ញាធរអប្សរាក៏បានឱ្យដឹងដែរថា ត្រីប្រភេទនេះជាត្រីដែលស៊ីត្រីតូចជាងខ្លួនជាអាហារ និងបានអំពាវនាវកុំឱ្យមានការយកត្រីដែលមិនមែនជាត្រីក្នុងស្រុកបែបនេះចូលកសិន្ធុអង្គរទៀតផងដែរ។

ក្នុងសេចក្ដីប្រកាសព័ត៌មានលើកឡើងថា៖ «នាពេលកន្លងមកអាជ្ញាធរជាតិអប្សរាធ្លាប់បានចេញសេចក្ដីប្រកាសណែនាំ ហាមឃាត់ការព្រលែងត្រីងក្នុងកសិន្ធុ ដែលពុំមែនជាប្រភេទត្រីក្នុងស្រុក ពីព្រោះសកម្មភាពនេះអាចនាំឱ្យមានការបាត់បង់ពូជត្រីធម្មជាតិក្នុងស្រុកផងដែរ»។

បើតាមអាជ្ញាធរអប្សរាត្រីដែលងាប់នោះមានប្រវែង ២,១៥ម៉ែត្រ ទទឹង ០,៤០ម៉ែត្រ និងត្រូវបានមន្ត្រីជំនាញយកទៅកប់នៅផ្នែកខាងជើងនៃកសិន្ធុប្រាសាទអង្គរវត្ដរួចហើយផងដែរកាលពីម្សិលមិញ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក