៤ថ្ងៃនៃបុណ្យចូលឆ្នាំថ្មី សមត្ថកិច្ចបង្ក្រាបបទល្មើសទូទៅបានជាង ៨០ករណី និងឃាត់ខ្លួនមនុស្ស ចំនួន១៥០នាក់ | ការស្រាវជ្រាវថ្មីបានរកឃើញវត្តមានសត្វជាង ៧០០ ​ប្រភេទនៅក្នុងតំបន់ព្រៃកោងកាងនៃប្រទេសកម្ពុជា | តុលាការខេត្តព្រះវិហារបើកការចោទប្រកាន់លើព្រះចៅអធិការវត្តភ្នំកន្ធាយ ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ក្រោយផ្ទុះរឿងលួងលោមរំលោភក្មេងស្រីអាយុ ៩ឆ្នាំ | Arteta៖ ទោះធ្លាក់ពី Champions League ប៉ុន្តែរដូវកាលរបស់ Arsenal នៅមិនទាន់ចប់ទេ |

បញ្ជូនជនជាតិចិន៣នាក់ទៅតុលាការខេត្តព្រះសីហនុពាក់ព័ន្ធនឹងករណីឃាតកម្មជំរិតទារប្រាក់

ខេត្តព្រះសីហនុ៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ បំបែកសំណុំរឿងពាក់ព័ន្ធករណីឃាតកម្ម សម្លាប់ជនជាតិចិនដូចគ្នាក្នុងអំចាប់ជំរិតទារប្រាក់ ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ដកហូតអាវុធនិងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ឲ្យដឹងថា ជនជាតិចិនទាំង៣នាក់នោះមានឈ្មោះ SANG YANMING ភេទប្រុស អាយុ ៤៣ឆ្នាំ ជាថៅកែក្រុមហ៊ុនតាសឹងសានជ័ង និងប្រពន្ធឈ្មោះ LIANG JING JING ភេទស្រី អាយុ ៣៩ឆ្នាំ និងម្នាក់ទៀតឈ្មោះ SANG CHUAN GANG (ហៅDA LONG) ភេទប្រុស អាយុ ៣៨ឆ្នាំ ជាប្រធានសន្តិសុខ ក្រុមហ៊ុនតាសឹងសានជ័ង អ្នកទាំង៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

តាមការឱ្យដឹងពីលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយផ្អែកតាមការសាកសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថា នៅថ្ងៃទី២៦ ខែតុលា ខ្លួននិងបក្សពួកបានលួងលោមហៅជនរងគ្រោះឈ្មោះ NAN X ING ភេទប្រុស ជនជាតិចិន ទៅហូបបាយ លុះក្រោយមកក៏បាននាំជនរងគ្រោះទៅបន្ទប់ស្នាក់នៅរបស់ខ្លួន ដើម្បីធ្វើសកម្មភាពជំរិតទារប្រាក់ដោយឱ្យផ្ទេរលុយតាមប្រព័ន្ធ USDT ទឹកប្រាក់ចំនួន ១០ម៉ឺនដុល្លារ និងតាមធនាគារហុយវ័ងចំនួន ៧ម៉ឺនដុល្លារ មុននឹងសម្លាប់ជនរងគ្រោះតាមក្រោយនៅក្នុងបន្ទប់ស្នាក់នៅនោះ។

តាមចម្លើយសារភាពបានបន្តថា បន្ទាប់ពីសម្លាប់រួចជនសង្ស័យបានយកសាកសពជនរងគ្រោះទៅប្លុងចោល នៅក្រៅទីតាំងធ្វើសកម្មភាព រហូតដល់វេលាម៉ោង ២កន្លះរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចជំនាញ កងរាជអាវុធហត្ថខេត្ត បានស្រាវជ្រាវនិងស្វែងរកសាកសពជនរងគ្រោះឃើញ នៅចំណុចភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

តមកទៀតកម្លាំងជំនាញបានបើកការស៊ើបអង្កេតនឹងកំណត់មុខសញ្ញាឃាត់បានជនសង្ស័យឈ្មោះ LIANG JING JING នៅថ្ងៃទី២៧ ខែតុលា និងបន្តតាមឃាត់ខ្លួនឈ្មោះ Zang Chuan Gang នៅខេត្តតាកែវនៅថ្ងៃទី២៨ តែតុលា និងចុងក្រោយឃាត់ខ្លួនឈ្មោះ Zang Tanning ភេទប្រុស នៅរាជធានីភ្នំពេញ។

ក្នុងការចុះឆែកឆេទីតាំងក្រុមហ៊ុនជនសង្ស័យដែលមានទីតាំងនៅ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ សមត្ថកិច្ចបានរកឃើញវត្ថុតាងអាវុធខ្លី ចំនួន ២ដើម ព្រមទាំងបង់និងគ្រាប់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ត្រូវបានបញ្ជូនទៅតុលាការខេត្តព្រះសីហនុដើម្បីបន្តនីតិវិធី ខណៈទឹកប្រាក់ដែលជនរងគ្រោះត្រូវបានចាប់ជំរិតដែលមានជាង ១៧ម៉ឺនដុល្លារត្រូវប្រមូលវិញបានតែជាង ១០១ ៥០០ដុល្លារប៉ុណ្ណោះ ព្រមទាំងបានប្រគល់ជូនទៅក្រុមគ្រួសារជនរងគ្រោះផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក