ភ្នំពេញ៖ នៅថ្ងៃទី៤ វិច្ឆិកា ២០២២នេះកម្ពុជាគ្មានករណីឆ្លងជំងឺកូវីដ-១៩ និងមានអ្នកជំងឺជាសះស្បើយចំនួន ៣នាក់, ក្នុងនោះមិនមានករណីនាំចូលថ្មី និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសុក្រ ថ្ងៃទី៤ វិច្ឆិកា ២០២២ ។
គិតត្រឹមថ្ងៃសុក្រនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៧,៩៩៥នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៤,៩៣៤នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២៣៥ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៦,១៧៦ករណី(ជាប្រភេទអូមីក្រុង) ៕