ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |

រដ្ឋបាលខណ្ឌ៧មករា បញ្ឈរជើង និងផ្អាកប្រាក់ខែ ៦ខែក្រុមការងារម្នាក់ ពាក់ព័ន្ធនឹងការប្រើអំពើហិង្សាលើពលរដ្ឋ

ភ្នំពេញ៖ រដ្ឋបាលខណ្ឌ៧មករាបានបញ្ឈរជើង ផ្អាកប្រាក់ខែចំនួន ៦ខែ និងដាក់ពិន័យទៅតាមច្បាប់ព្រមទាំងលិខិតបទដ្ឋានគតិយុត្តជាធរមានលើក្រុមការងារនៃរដ្ឋបាលខណ្ឌ៧មករាម្នាក់ ពាក់ព័ន្ធនឹងការប្រើអំពើហិង្សាលើម្ចាស់រទេះអេតចាយម្នាក់ក្នុងអំឡុងពេលចុះទៅរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍លើកំណាត់ផ្លូវលេខ១៦៤ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២។

តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខណ្ឌ៧មករា មុនឈានដល់ការបញ្ឈរជើងលើក្រុមការងារនៃរដ្ឋបាលខណ្ឌ ដោយនៅថ្ងៃទី០៣ ខែវិច្ឆិកា វេលាម៉ោងជាង ៣រសៀល ក្រុមការងារនៃរដ្ឋបាលខណ្ឌចំនួន ៤នាក់បានចុះទៅណែនាំដល់ម្ចាស់យានជំនិះ រទេះអេតចាយ និងរទេះលក់ទំនិញផ្សេងៗដែលចតលើទ្រូងផ្លូវលេខ១៦៤ ដែលគ្មានសណ្តាប់ធ្នាប់ត្រឹមត្រូវ។

គ្រានោះមានម្ចាស់រទេះអេតចាយម្នាក់បានជេរប្រមាថមកលើក្រុមការងារ ដោយមិនព្រមយករទេះចេញពីលើទ្រូងថ្នល់ ហើយក្រុមការងារម្នាក់ក៏បានព្យាយាមនាំយករទេះ និងម្ចាស់រទេះម្នាក់នោះមកអប់រំ។ ប៉ុន្តែម្ចាស់រទេះម្នាក់នោះមិនព្រមស្តាប់តាមការណែនាំ ហើយថែមទាំងបន្តជេរប្រមាថ ទើបធ្វើឱ្យមានការប្រតាយប្រតប់គ្នាទៅវិញទៅមករហូតដល់មានការប្រើអំពើហិង្សារបន្តិចបន្ដួច។

ក្រោយកើតហេតុ រដ្ឋបាលខណ្ឌបានហៅម្ចាស់រទេះអេតចាយ និងក្រុមការងារម្នាក់នោះមកសួរនាំ។ ម្ចាស់រទេះនោះបានសុំទោស និងទទួលស្គាល់កំហុស ហើយមិនមានការប្តឹងផ្តល់អ្វីឡើយ។ ដោយឡែកក្រុមការងារដែលបានប្រព្រឹត្តកំហុស ឈ្មោះ ឆាំ ឆាន រដ្ឋបាលខណ្ឌបានអប់រំ ដាក់ពិន័យដោយបញ្ឈរជើង ផ្អាកប្រាក់ខែរយៈពេល ៦ខែ និងដាក់ពិន័យទៅតាមច្បាប់ព្រមទាំងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក